Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ដែល​បង្ក​ហិង្សា​លើ​សង្សារ​ជាំមុខ ជាំភ្នែក ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​បាន​ហើយ​

spot_img

​ភ្នំពេញ ៖ ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​០០​នាទី ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​ទៅលើ​នារី​ជា​សង្សារ​ជាច្រើនលើក (​ប្រើ​ដៃ​និង​ជើង​វាយ​ឲ្យ​របួស​) នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្កដោយ​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃទី​២០ កញ្ញា ២០២០​វេលា​ម៉ោង ១ និង​៣០​នាទី​រំលង​អ​ធ្រា​ត ។ ការចាប់ខ្លួន​ជនបង្ក​របួសស្នាម​រូបនោះ យោងតាម​ពាក្យ​ប្តឹង​របស់​នារី​រងគ្រោះ​។​

​ជនសង្ស័យ​ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោ​សែន​ជ័យ (​គ្មាន​សរ​ធាតុ​ញៀន​) បានធ្វើ​សកម្មភាព​ប្រើ​ដៃ​វាយ​ភ្នែក​ជនរងគ្រោះ ឈ្មោះ នួន គឹម​ឡាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​(​របួស​ហើម​ជាំភ្នែក​ទាំង​២ និង​គុំ​ត្រចៀក​ខាងស្តាំ ។​

​ជនរងគ្រោះ នួន គឹម​ឡាង​បាន​និយាយថា “​បង្ក​ជា​សង្សារ​បាន​វាយ​ធ្វើបាប​រូបនាង​ខ្ញុំ​ជាច្រើនលើក​មកហើយ រហូត​ចាំ​មិន​អស់​ទេ ហើយ​លើកចុងក្រោយ​នេះ ទើប​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​”​។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×