Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ការសម្រេចចិត្ត​របស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​

spot_img

​ភ្នំពេញ​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​ស្តីពី​ការសម្រេចចិត្ត​របស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យឃើញថា គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន UDG នេះ​បាន​ចូលរួមចំណែក​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត​មក​វិនិយោគ​ទៅ​ទីតាំង វិធិ​យោគ​ខាងលើ តាមរយៈ​ការជួល​បន្ត​នូវ​ទីតាំង​តាម​ផ្នែៗ​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​ស្របតាម​កិច្ចសន្យាជួល​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែងថា ក្នុងនាម​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួលបន្ទុក​លើ​ការវិនិយោគ​មកពី​បរទេស និង​ការវិនិយោគ​ក្នុងស្រុក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មានការ​សោកស្តាយ​ជាទីបំផុត​ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សាយ​ថា​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រប ខូ អិ​ល​ធី​ឌី (UDG) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ខេត្តកោះកុង ក្រោម​ហេតុផល​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាល់តែសោះ​។​

ជុំវិញ​ហេតុផល​ដែលនាំឱ្យ​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សូម​ធ្វើការ​គូសបញ្ជាក់​ដូចខាងក្រោម​៖

១ ករណី​ដែល​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​អះអាងថា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នោះ គឺ​មិន​ស្របទៅនឹង​ឯកសារ​តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ​។ តាម​ឯកសារ​តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​បរទេស ដែលមាន​វិញ្ញាបនបត្រ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ​៖ INV.1323 E/2008 មាន​ភាគហ៊ុន ១០០% កាន់កាប់​ដោយ​ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ចិន​។ ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​ធាន​ជី​ង ប្រទេស​ចិន ដែលមាន​ជំនាញ​លើ​ផ្នែក​វិនិយោគ អចលនទ្រព្យ​។ ជាក់ស្តែង មុនពេល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រុមហ៊ុន Tan Union Investment Development Group Co., Ltd បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ប្រកបដោយ ជោគជ័យ​លើ​ផ្នែក​អចលនទ្រព្យ​នៅលើ​កោះ​ហៃ​ណាន ប្រទេស​ចិន​។​

​ក្រុមហ៊ុន UDG បាន​លើក​សំណើសុំ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​លំហែកាយ​មាត់ សមុទ្រ មក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០០៨​។ ឆ្លងតាម​ការពិនិត្យ​សិក្សា ស្រាវជ្រាវ និង​ការពិភាក្សា​ក្នុង​អង្គប្រជុំ “​ច្រកចេញ -​ចូល​តែមួយ ជា​បន្តបន្ទាប់​រួចមក ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​បាន​សរុប​មតិ​សុំ​ការពិនិត្យ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​តាម​សំណើ​។ ដូច្នេះ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា​បានចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ លេខ​១៥៣៣ /០៨ គ វ ក ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៨​។

២- ករណី​ផ្តល់​ទីតាំង​មាន​ទំហំ​លើសពី ១០,០០០​ហិកតា​។ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន អះអាងថា​ការផ្តល់​ទីតាំង​ជូន​ក្រុមហ៊ុន UDG ធ្វើការ​អភិវឌ្ឍ​មាន​ទំហំ​លើសពី​ចំនួន​ដី​សម្បទាន​ដែល ច្បាប់​កំណត់​។ ជាការ​ពិត ច្បាប់​ភូមិបាល​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ណាមួយ​ទទួលបាន​ដី​សម្បទាន លើសពី ១០.០០០​ហិកតា​ឡើយ ប៉ុន្តែ​ត​ម្រោ​ងរ​បស់​ក្រុមហ៊ុន UDG នេះ ពុំមែន​ជា​ករណី​ទទួលបាន ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​។ ករណីនេះ​ជាការ​ជួល​ទីតាំង​ដែល​ពុំមាន​ច្បាប់​ណាមួយ​កំណត់​ពី​ទំហំ អតិបរមា​ឡើយ​។ ដូចនេះ ការជួល​ទីតាំង​ឱ្យ​ក្រុមហ៊ុន UDG ក្នុង​ទំហំ​លើសពី ១០.០០០​ហិកតា​នេះ ពុំមែន​ជាការ​អនុវត្ត​ខុសច្បាប់​ទេ​។ ក្នុង​ការផ្តល​ទីតាំង​នេះ រាជរដ្ឋាភិបាល​បាន​គោរព​និង​អនុវត្ត ស្របតាម​ច្បាប់ បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។​

៣- ករណី​ចោទប្រកាន់ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ដី​របស់ខ្លួន ទីតាំង វិនិយោគ​របស់​ក្រុមហ៊ុន UD គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាវរ ដែលជា​ទ្រព្យសម្បត្តិ សាធារណៈ​របស់​រដ្ឋ​។ ដោយ​ផ្អែក​តាមច្បាប់ ទីតាំង​ទុ​ទ្យា​ន​ជាតិ​នេះ ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យ​ផល​បានឡើយ ប៉ុន្តែ ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រស់ នៅ និង​អាស្រ័យ​ផល​នៅលើ​ទីតាំង​ដែល​ត្រូវបាន​ជួល​ឱ្យ​ក្រុមហ៊ុន​UDG វិនិយោគ ។ ក្នុង​ស្មារតី​គិត​គួរ ដល់​ប្រជាពលរដ្ឋ​ទាំងនោះ កិច្ចសន្យាជួល​ទីតាំង​វិ​និ​យោត​នេះ ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ហើយ​បានដាក់ ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​ជាច្រើនលើក​ច្រើនសារ ដើម្បី​កំណត់​យន្តការ និង​នីតិវិធី​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ដោយ ជៀសវាង​ការបង្ខិតបង្ខំ​ណាមួយ​។ ជាក់ស្តែង បន្ទាប់ពី​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​ត្រូវបាន​ចុះហត្ថលេខា​រួច ក្រុមការងារ​អន្តរក្រសួង​មួយ​ត្រូវបាន​បង្កើតឡើង សម្រាប់​ធ្វើជា​យន្តការ​ដោះស្រាយ ទីតាំង​ជូន​ប្រជាពលរដ្ឋ​ខាងលើ ។ ក្រុមការងារ​អន្តរក្រសួង​នេះ​បាន​ចុះ​ស្រង​ស្ថិតិ សិក្សា​លើ​គ្រប់ ទិដ្ឋភាព​ទាំងអស់ មុន​នឹងធ្វើ​របាយការណ៍​សុំ​ការពិនិត្យ និង​សម្រេច​ពី​រាជរដ្ឋាភិបាល ។ ជារួម ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​
​លើ​ទីតាំង​ជួល ត្រូវបាន​អនុវត្តតាម​គោលការណ៍ ស្ម័​ត្រ​ចិត្ត សន្តិវិធី ដោយ​គ្មាន​ការបង្ខិតបង្ខំ និង​ស្របតាម​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចសន្យា​។​

៤- ករណី​ចោទប្រកាន់ថា ការអភិវឌ្ឍន៍​នេះ​បាន​បំផ្លិច​បំ​ផ្តា​ញ​បរិស្ថាន ក្នុង​កិច្ចដំណើរការ​អនុវត្ត គម្រោង​វិ​និ​យោត ក្រុមហ៊ុន UDG ត្រូវ​អនុ​វ​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ប្លង់​មេ កម្មវិធី​អភិវឌ្ឍន៍ និង របាយការណ៍ ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) ដែល​ទទួលបាន​ការឯកភាព បរិស្ថាន ពី​ក្រសួង ។ ប្លង់​មេ និង​កម្មវិធី​អភិវឌ្ឍន៍​ដែល​ក្រុមហ៊ុន UDG ត្រូវអនុវត្ត​នេះ​ត្រូវបាន​ពិនិត្យ​ពិភាក្សា និង​សម្រេច​យ៉ាង​ត្រឹមត្រូវ​តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង ដែលមាន​ការចូលរួម​ពី​តំណាង​គ្រប់​ក្រសួង ស្ថាប័ន​ជំនាញ បន្ទាប់ពី​ការវិភាគ​សិក្សា និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ ថិ​ង​ច្បាស់លាស់​។ លើសពីនេះ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការវិនិយោគ ក្រុមហ៊ុន UDG នៅ​បន្ត​មាន​កាតព្វកិច្ច​ក្នុងការ​ផ្តល់នូវ​របាយ​ការណ៍​សកម្មភាព​លម្អិត​ពី​ការអភិវឌ្ឍ​នានា​នៃ​គម្រោង​វិនិយោគ​របស់ខ្លួន​ស្របតាម​ប្លង់​មេ ជួន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ វាយតម្លៃ និង​តាមដាន​ជាប្រចាំ ដើម្បី​ធានាថា ការអនុវត្ត​គម្រោង​អនុលោម​តាមច្បាប់ និង​បទ​ប្បញត្តិ​ជា​ធរមាន​។ ជាមួយនេះ គណៈកម្មការ​អន្តរ ក្រសួង​បានកំណត់ កម្មវិធី​ចុះ​ពិនិត្យ​ដល់ទី​តាំង ផ្ទាល់​ការអនុវត្ត​គម្រោង​របស់​សាមី​ក្រុមហ៊ុន នៅ រៀងរាល់​៦​ខែម្តង​។​

៥- ការចោទប្រកាន់ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG អាច​នឹង​ត្រូវបាន​ប្រើប្រាស់ ជា​មូលដ្ឋាន យោធា​។ យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ អាច​ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ឡើយ ទោះជា​មូលដ្ឋាន​កងទ័ព​ចិន អាមេរិក ឬ​ប្រទេស​ណាមួយ​ក៏ ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​បដិសេធ​ជាច្រើនលើក​ច្រើនសារ​រួចហើយ​ដែរ ចំពោះ ព័ត៌មាន​ដែលថា កម្ពុជា​អាច​ទទួលយក​កងទ័ព​បរទេស​មកឈរ​ជើង​នៅក្នុង​ទីក​ដី​របស់ខ្លួន​។ ដូចនេះ កម្ពុជា​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការចោទប្រកាន់ និង​កា​រប​ន្ទិ​ល​សង្ស័យ​នេះ​។ គួរ​រំលឹក​ផងដែរ​ថា នាពេល​កន្លងមក តំណាង​ស្ថាន​ទ្ឋ​តនៃ​ប្រទេស​មួយចំនួន រួមទាំង​អនុព័ន្ធយោធា​អម​ស្ថានទូត ក៏​ធ្លាប់បាន​ទៅ​ទស្សនកិច្ច នៅ​តំបន់​អភិវឌ្ឍន៍​តារា​សាគរ នា​ថ្ងៃទី​១២ ខែ​កុ​ម្ភះ និង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នេះ​រួចហើយ​ផង ដែរ​។​

​បន្ថែម​ពី​ការ​គួសបញ្ជាក់​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យឃើញថា គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន UDG នេះ​បាន​ចូលរួមចំណែក​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត​មក​វិនិយោគ​ទៅ​ទីតាំង វិធិ​យោគ​ខាងលើ តាមរយៈ​ការជួល​បន្ត​នូវ​ទីតាំង​តាម​ផ្នែៗ​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​ស្របតាម​កិច្ចសន្យា ជួល​។ ដូចនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់ឃើញ​ថា ការដាក់ទណ្ឌកម្ម​រប​ស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ អាមេរិក​នេះ ទ័ព​ជះឥទ្ធិពល​ជា​អវិជ្ជមាន ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន UDG ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ដល់​ការងារ​ប្រជាជន​ស្លូតត្រង់​ជាច្រើន ក៏​ដូច​ដល់​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ ទាំង​មូលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ក្នុងនាម​ស្ថាប័ន​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​គ្រប់​មជ្ឈដ្ឋាន លើ​សកលលោក ដើម្បី​ចូលមក​អភិវឌ្ឍន៍​ប្រទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ងើបឈរ​ពី​គំនរ​ផេះផង់ រហូត ត្រូវបានគេទទួលស្គាល់ ថា​ជា​ប្រទេស​ដែលមាន​ឯក​ត្ត​កម្ម​កំណើន​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងទៅនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹម​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិ​ល​ធី​ឌី (UDG) ជាក់​ជាមិនខាន ៕​ដោយ​៖​កូ​ឡាប​

spot_img
×