Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ ” LIN’S TEXTILE CO.,LTD “​ខូចខាត​សម្ភារ​អស់ទាំង​ស្រុង​

spot_img

​ក្រុងព្រះសីហនុ​៖ (update) វេលា​ម៉ោង​១៣​និង​២០​នាទី ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​ឆាបឆេះ​រោងចក្រ ” LIN’S TEXTILE CO.,LTD ” ម្ចាស់​ឃ្លាំង​ឈ្មោះ ហ៊ា ហី​ម អាយុ​៦៣​ឆ្នាំ ជនជាតិ តៃវ៉ាន មាន​ទំហំ ២៥​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ធ្វើ​ពី​បេតុង ស្ថិត​ក្រុមទី​៣៥ ភូមិ​៣ ស​ងា្ក​ត់​១ ក្រុង​+​ខេត្ត​ព្រះសីហនុ​។

​លោក​វរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការ​ង កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​+​ខេត្ត ចំនួន​៤៥​នាក់ ចុះជួយ​អន្តរាគមន៍​សង្គ្រោះ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង សង្កាត់ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ចម្រុះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៨​គ្រឿង អស់​ទឹក​ចំនួន​១២០​ឡាន ក្នុងនោះ​៖
១/ រថយន្ត​ពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថ​ខេត្ត ចំនួន​០១​គ្រឿង អស់​ទឹក​ចំនួន​១៥​ឡាន
២/ រថយន្ត​ពន្លត់អគ្គីភ័យ ស្នងការ​នគរបាល​ខេត្ត ចំនួន​០២​គ្រឿង អស់​ទឹក​ចំនួន​៣០​ឡាន
៣/ រថយន្ត​ពន្លត់អគ្គីភ័យ យោធា (​ង​៧០) ចំនួន​០២​គ្រឿង អស់​ទឹក​ចំនួន​៣០​ឡាន
៤/ រថយន្ត​ពន្លត់អគ្គីភ័យ កំពង់ផែ​អន្តរជាតិ​ស្វយ័ត​ក្រុង ចំនួន​០៣​គ្រឿង អស់​ទឹក​ចំនួន​៤៥​ឡាន
៥/ គ្រឿងចក្រ​សាលាក្រុង ចំនួន​០៣​គ្រឿង អា​ប៊ុល​០១​គ្រឿង​

​បច្ចុប្បន្ន​អគ្គិភ័យ​ត្រូវបាន​បាញ់​ទឹក​ពន្លត់ ១០០% នៅ​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​៕ ដោយ ៖ វិច្ឆិកា​

spot_img
×