Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Virus ចម្លែក កំពុង​វាយលុក​អូឡាំពិក​រដូវរងា ២០១៨

spot_img

គណៈកម្មការ​អូឡាំពិក​រដូវរងា ២០១៨ កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ការ​ផ្ទុះឡើង របស់ Norovirus ដែល​បណ្តាល​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​រាប់សិប​នាក់ រង​ជំងឺ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ ដែល​អូឡាំពិក​នៅ​ព្យុង​ចាង កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​បើក​សម្ភោ​ធ​។​

​ភ្នាក់ងារ​សន្តិសុខ​ប្រមាណ ១.២០០​នាក់ បាន​ត្រូវ​បង្ខាំង​ទុក​ក្នុង​បង​ន្ទ​ប់​ដើម្បី​រង់ចាំ​ធ្វើ​តេស្ត​រក virus ដែល​មាន​កម្រិត​រាតត្បាត​ខ្ពស់​នេះ ។ សំដៅ​បង្គ្រប់​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​បាន​ខ្វះ កូរ៉េខាងត្បូង​បាន​ពង្រាយ​ពលទាហាន ៩០០​នាក់ ដើម្បី​បំពេញ​ភារកិច្ច​ជំនួស​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​ខាងលើ​។​

​ប្រភពពី Yonhap ឲ្យដឹងថា មាន​ភ្នាក់ងារ​សន្តិសុខ​យ៉ាងតិច ៤៤​នាក់ ត្រូវបាន​រកឃើញ​ថា មាន virus ដែល​បង្ក​ឲ្យ​រលាក​ក្រពះ និង​ពោះវៀន​នេះ ហើយ​វា​អាច​ចម្លង​ទៅ​អ្នកដទៃ​។​

​ការ​ផ្ទុះ​ឡើង​នៃ virus នេះ​ហាក់ដូចជា​ប្រមូលផ្តុំ​មក​លើ​កងកម្លាំង​សន្តិសុខ ម្យ៉ាង​ទៀត​ពួកគេ​ត្រូវបាន​រៀបចំ​ឲ្យ​ស្នាក់នៅ​ដោយឡែកនា​ទីក្រុង ព្យុង​យ៉ាង ដោយ​ពុំ​លាយឡំ​នឹង​ពហុកីឡាដ្ឋាន​អូឡាំពិក​ឡើយ​។​

​មូលហេតុ​ជាក់លាក់​នៅ​ពុំ​ទាន់​វាយតម្លៃ​បានទេ​។ ការ​ប្រកាសឡើង​ដោយ​គណៈកម្មការ​រៀបចំ​ព្យុង​ចាង ឲ្យដឹងថា សមត្ថកិច្ច​កំពុង​ធ្វើ​ការវាយតម្លៃ​ប្រភពទឹក ស្បៀងអាហារ និង​បណ្តា​ផ្នែក​ដែល​រ៉ាប់រង​ការងារ​ទាំងនេះ បំណង​វាយ​តម្លៃ​បាន​នឹង​មូលហេតុ​ឡើយ​។​

​គួរកត់សម្គាល់​ថា វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ទប់ស្កាត់ ប្រភេទ virus ដែល​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នេះ គឺ​ការលាង​សម្អាត​ដៃ និង​រក្សា​អនាម័យ​ឯកជន​។ បច្ចុប្បន្ន​គេ​បាន​បិទ​ប្រកាស និង​ចែកចាយ​ខិត្តបណ្ណ័​ដើម្បី​ពន្យល់​ប្រាប់​អ្នក​មក​ចូលរួម​ឲ្យមាន​ការបង្ការ​ការពារ​ជាមុន​។​

​ព្រឹត្តិការណ៍​ដ៏ “​រំខាន​” នេះ បាន​កើតឡើង ខណៈ​នៅសល់តែ ២​ថ្ងៃ​ទៀត អូឡាំពិក​ព្យុង​ចាង នឹង​បើក​សម្ភោ​ធ (​ថ្ងៃទី ០៩ កុម្ភៈ​) ហើយ​តាម​មេដឹកនាំ​កូរ៉េខាងត្បូង​ឲ្យដឹងថា ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង គឺ​នាង Kim Yo-jong ក៏​នឹង​មក​ចូលរួម​ពិធី​សម្ភោ​ធ​អូឡាំពិក​នៅ​ក្រុង​សេ​អ៊ូ​ល​នេះដែរ​។​

​វត្តមាន​របស់​ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ពិតជា​មាន​អត្ថន័យ​ធំធេង​ណាស់ ដោយហេតុ​ថា នាង​នៅ​ជា​មន្ត្រីជាន់ខ្ពស់​បក្ស​ពលករ​ថែមទៀត​ផង​៕ ចន្ទ្រា​

spot_img
×