Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន​+៣ បាន​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​តំបន់ ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ ក្នុង​តំបន់​មាន​ភាព​ធន់​នឹង​វិបត្តិ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​រួម​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​+៣ តាមរយៈ Video Conference ដោយមាន​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល របស់​ប្រទេស​ជប៉ុន និង​វៀតណាម​ជា​សហប្រធាន​។

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​+៣ តាមរយៈ​ការពិនិត្យ ពិភាក្សា​លើ​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​អនុម័ត​លើ​ផែនការ​សកម្មភាព​នានា​។
​អង្គប្រជុំ​ក៏បាន​ពិភាក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​និង​តំបន់ ដែល​កំពុង​ទទួលរង​ឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​១៩ ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​ធ្លាក់ចុះ ហើយ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​ទៅលើ​វិធាន​ការដែល​រដ្ឋាភិបាល និង​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​បាន​អនុវត្ត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ក៏ដូចជា​ត្រៀម​ស្តារ​សកម្មភាព​សេដ្ឋកិច្ច ក្រោយពេល​ជំងឺឆ្លង​នេះ​ថមថយ​ឥទ្ធិពល​។

​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​+៣ បាន​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​តំបន់ ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ មាន​ភាព​ធន់​នឹង​វិបត្តិ​តាមរយៈ​ការតាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជា​សមាជិក ដែល​ធ្វើឡើង​ដោយ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO), យន្តការ​ផ្តល់​ឥណទាន សម្រាប់​បង្ការ​និង​ដោះស្រាយ​វិបត្តិ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ពហុ​នីយកម្ម​ឈៀង​ម៉ៃ (CMIM) ការជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក (Local currency use) និង​ការប្រើប្រាស់​មូលធន​ក្នុង​តំបន់ ក្រោម​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ាន​+៣ (ABMI)​។

​អង្គ​ប្រជុំបាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដែល​ក្នុងនោះ​រួមមាន​ការកែសម្រួល​កិច្ចព្រមព្រៀង CMIM, ការបន្ត​ពង្រឹងសមត្ថភាព​របស់ AMRO ក្នុងការ​តាមដាន​សេដ្ឋកិច្ច​, ការអនុម័ត​លើ​ការដំឡើង​ទំហំ​ទឹកប្រាក់​ឥណទាន មិន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF Delinked Portion) ពី ៣០% ទៅ ៤០%, ការបង្កើន​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​យន្តការ CMIM, ការពង្រឹង​ការអនុវត្ត​ប្រតិបត្តិកា​រ CMIM តាមរយៈ​ការសាកល្បង (Test Run), ការជំរុញ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ការវិនិយោគ​ដើម្បី​រក្សា​បរិស្ថាន ក្រោម​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី (ABMI), ការចាប់ផ្តើម​ដំណើរការ​យន្តការ​ធានា​រ៉ាប់រង​លើ​ហានិភ័យ​គ្រោះធម្មជាតិ​។

​អង្គប្រជុំ​ក៏បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​នានា និង​ទិសដៅ​យុទ្ធសាស្ត្រ ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្រោម​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​+៣ ផងដែរ​៕
​ដោយ​៖CEN​

spot_img
×