Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី TikTok ត្រូវបាន​ពន្យារពេល​ក្នុង​ការបិទ មួយ​សប្តាហ៍​ទៀត ក្រោយពី​បានរៀបចំ​កិច្ចព្រមព្រៀង​ថ្មី​

spot_img

​ភ្នំពេញ​៖ ក្រោយពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Apple រៀបចំ​បិទ​ការទាញយក​កម្មវិធី TikTok នា​ល្ងាច​ថ្ងៃអាទិត្យ​នេះ ក្រុមហ៊ុន ByteDance និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយចំនួនទៀត ដូចជា​ក្រុមហ៊ុន Oracle និង​ក្រុមហ៊ុន Walmart បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការបិទ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ ពួកគេ​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ដែលមាន​ឈ្មោះថា TikTok Global ដែលមាន​ទីតាំង​នៅក្នុង​សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ភាគហ៊ុន​ពី ក្រុមហ៊ុន Oracle មាន ១២.៥% និង ក្រុមហ៊ុន Walmart មាន ៧.៥%​។ ក្រុមហ៊ុន​ថ្មី​នេះ​យល់ព្រម​ថា​នឹង​ផ្ដល់​ការងារ​ដល់​ជនជាតិ​អាមេរិក​ចំនួន​ប្រមាណ ២៥០០០​នាក់ នេះ​បើ​ប្រៀបធៀប​នាពេល​បច្ចុប្បន្ន ដែល​ក្រុមហ៊ុន ByteDance មាន​បុគ្គលិក​ចំនួន​ប្រមាណ​តែ ១០០០​នាក់​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​នឹង​បង្កើត​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ ដើម្បី​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កុំព្យូទ័រ​ផងដែរ​។​

​លោក​ប្រធានាធិបតី ដូ​ណា ត្រាំ (Donald Trump) បាន​សម្ដែង​ការគាំទ្រ​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ ទោះជា​វា​មិនបាន​ផ្ដល់នូវ​អ្វីដែល​គាត់​ចង់បាន​ទាំងស្រុង ដោយ​ឱ្យ​ក្រុមហ៊ុន ByteDance លក់​កម្មវិធី TikTok ទៅឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់​អាមេរិក​ក៏ដោយ​ក្តី​។ ម្យ៉ាងវិញទៀត លោក​ប្រធានាធិបតី ប្រហែលជា​មានការ​ពេញចិត្ត​ដែល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​នឹងត្រូវ​រក្សាទុក​ដោយ​ក្រុមហ៊ុន Oracle ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​អាមេរិក ហើយ​ជាងនេះទៅទៀត​ក្រុមហ៊ុន​នេះ ក៏មាន​សិទ្ធិ​ត្រួតពិនិត្យ​ទៅលើ​កូដ (Source Code) របស់​កម្មវិធី TikTok ផងដែរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×