Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុច បញ្ញា​សិទ្ធិ “៖​របួស​កជើង​នៅ​ឆ្នាំ​២០១៩ ស្ទើរតែ​នឹង​បោះបង់​បាល់​ទាត់ចោល​”

spot_img

​ភ្នំពេញ​៖ ខ្សែការពារ​អគ្គិសនី​កម្ពុជា អ៊ុច បញ្ញា​សិទ្ធិ រំលឹកថា ស្ទើរតែ​សម្រេចចិត្ត​បោះបង់​ការតស៊ូ​ក្នុង​បាល់ទាត់​ទៅហើយ ក្រោយ​រងរបួស​បាក់ឆ្អឹង​កជើង ដែល​ធ្វើ​ឲ្យ​គេ​មិនអាច​បង្ហាញខ្លួន​លើ​ទីលាន​ពេញ​មួយ​រដូវ​កាល​២០១៩​តែម្ដង​។

​អតីត​សមាជិក​ថ្នាល​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង​បង្ហើប​ថា កាលណោះ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ខ្លះ​ដែរ ព្រោះ​គិតថា បញ្ហា​របួស​ទំនង​មិន​អាចជា​ដូចដើម​។ ប៉ុន្តែ​ដោយសារ​ការផ្ដល់​យោបល់​ពី​ក្រុមគ្រូពេទ្យ បូករួម​ទាំង​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ ក្រុម​គ្រូបង្វឹក និង​សមាជិក​ក្លិប​អគ្គិសនី​កម្ពុជា គេ​បាន​ព្យាយាម​រក្សា​កាយសម្បទា និង​ហ្វឹកហាត់​រហូត​អាច​លេង​ឡើងវិញ យ៉ាង​ទៀងទាត់​នៅ​រដូវ​កាល​២០២០​។​

​បញ្ញា​សិ​ទិ្ធ​ពន្យល់ “៖​ដំបូង​រៀប​បោះបង់​ដែរ ព្រោះ​គិតថា មាន​របួស​ប៉ុណ្ណឹង​ហើយ​មិនអាច​ដូចដើម​១០០​ភាគរយ​ទេ តែ​ក្រុម​គ្រូបង្វឹក និង​សមាជិក​ក្រុម ព្រមទាំង​ក្រុមគ្រួសារ​ចេះតែ​លើកទឹកចិត្ត​រហូត​។ ពេល​ខ្ញុំ​សម្រាក​នៅ​ពេទ្យ ខ្ញុំ​ក៏​ឧស្សាហ៍​សួរ​ពេទ្យ ហើយ​គាត់​ថា សំខាន់​លើ​សាមីខ្លួន​ដែល​ប្រឹងប្រែង​ព្យាបាល​វា​ខ្លួនឯង​។ ពេល​បាន​ចូល​លេង​១១​នាក់​ដំបូង​វិញ​ហ្នឹង ព្រោះ​ខ្ញុំ​បាន​ប្រឹងប្រែង និង​ថែរក្សា​សាច់ដុំ​ឲ្យ​ល្អ​វិញ ហើយ​ឲ្យ​ឆ្អឹង​ដុះ​ជិត​វិញ មាន​ទាំង​ការ gym អី​ជាដើម​។ ពេទ្យ​បាន​ជួយ​ព្យាបាល​យើង​ជា​ហើយ តែ​សំខាន់​យើង​ប្រឹង​រក្សា​ខ្លួនឯង​ដែរ​។​”

​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ទទូចថា កាយសម្បទា​របស់គេ​មកដល់​បច្ចុប្បន្ន មិនទាន់​ពេញលេញ​១០០​ភាគរយ ពោល​បាន​៩០​ភាគរយ ដូច្នេះ​គេ​នៅតែ​ប្រឹងប្រែង​ពង្រឹង​ខ្លួន​ឲ្យ​កាន់​ប្រសើរ​ថែមទៀត​។​

​គួរ​ដឹង​ដែរ​ថា អ៊ុច បញ្ញា​សិទ្ធិ បាន​ចូលរួម​អគ្គិសនី​កម្ពុជា ពី​ក្លិប​នគរបាលជាតិ នៅ​ដំណាច់​រដូវ​កាល​២០១៧៕

​ប្រភព​៖ CNCC
​ដោយ ៖ វិឆ្ឆិកា​

spot_img
×