Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន រតនៈ បង្ហើប​រឿងរ៉ាវ​តស៊ូ ដើរ​ធ្វើតេស្ដ​តាម​ក្រុម​ផ្សេងៗ មុន​ចូល​ព្រះខ័ន​រាជ​

spot_img

​ភ្នំពេញ​៖ មុន​ស្រូប​ទាញ​បាន​ចំណាប់អារម្មណ៍ តាមរយៈ​ការលេង​នៅ​ក្រុម​ធំ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ មួយរយៈ​ចុងក្រោយ​នេះ ខ្សែបម្រើ​វ័យក្មេង មិន រតនៈ បង្ហើប​ថា បាន​ឆ្លងកាត់​ការតស៊ូ​យ៉ាងខ្លាំង ជាពិសេស​ព្យាយាម​ធ្វើតេស្ដ​សមត្ថភាព​នៅតាម​បណ្ដា​ក្រុម​នានា​។

​កីឡាករ​វ័យ​១៨​ឆ្នាំ​រំលឹកថា មុន​មកដល់​ព្រះខ័ន​រាជ​ស្វាយរៀង គេ​តែងតែ​តាមដាន​លើ​ទំព័រ Facebook ដើម្បី​ស្វែងរក​ឱកាស​ធ្វើតេស្ដ តែ​មិនបាន​ជាប់​ដល់​បញ្ជី​ចុងក្រោយ​ឡើយ ពោល​បាន​ត្រឹម​ដំណាក់កាល​ទីមួយ ឬ​ទី​ពីរ​ប៉ុណ្ណោះ​។
​រតនៈ ប្រាប់ថា ពេលខ្លះ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ខ្លះ​ដែរ តែ​នៅតែ​ប្រកាន់​ជំហរ​តស៊ូ​ជានិច្ច​។​
​មិន រតនៈ រំលឹក​បែបនេះ “៖​ធ្លាប់ធ្វើ​តេស្ដ​ក្លិប​ផ្សេងៗ​ពីមុន​អត់​ជាប់ មាន​អារម្មណ៍​អន់ចិត្ត​ដែរ ព្រោះ​ទៅណា​ក៏​គេ​មិន​យក គេ​ថា យើង​តូច​ពេក​។ ជាប់​ត្រឹម​ដំណាក់កាល​ទីមួយ ឬ​ទី​ពីរ​អី​ប៉ុណ្ណឹង​ក៏​ធ្លាក់​ទៅ​។ ទាល់តែ​ដល់​២០១៨ ទើបបាន​ជាប់​តេស្ដ U19 ព្រះខ័ន​រាជ​ស្វាយរៀង​។ ដល់​បាន​ជាប់​តេស្ដ​សប្បាយចិត្ត និង​បានរួម​ចំណែក​ជួយ​ក្រុម​ឈ្នះ​ពាន​ទៀត​។ ដល់​ឆ្នាំ​២០១៩ ក៏បាន​ជាប់​ក្រុម​ធំ និង​ជាប់​ជម្រើសជាតិ U18, U19 រឹតតែ​សប្បាយចិត្ត​ទៀត​។​”

​កីឡាករ​មានកំណើត​ខេ​ត្ត​កំពង់ស្ពឺ តែ​រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល អះអាងថា ការទទួលបាន​ផ្លែផ្កា​វិជ្ជមាន​បន្តបន្ទាប់​ពិតជា​លើសពី​ការរំពឹងទុក​។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៩ គេ​បានរួម​ចំណែក​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ Metfone Cambodian League, មាន​វត្តមាន​ក្នុង​ក្រុម U18 កម្ពុជា​ដែល​ឈ្នះ​វៀតណាម និង​ថៃ នៅ AFF U18 Championship និង​រួមចំណែក​ក្នុង​ក្រុម U19 គោព្រៃ ឡើងទៅ​កាន់​វគ្គ​ចែក​ពូ​ល AFC U19 Championship 2020​។​

​លោក Conor Nestor គ្រូ​បង្គោល​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាប់​ប្រាប់ CNCC ថា រតនៈ ជា​កីឡាករ​ដ៏​ឆ្លាត​វៃ​មួយរូប ដោយ​គេ​អាច​ទទួល​បាល់​ក្នុង​តំបន់​ចង្អៀត និង​ពូកែ​បោះ​បាល់​សម្លាប់​៕
​ប្រភព​៖ CNCC
​ដោយ ៖ វិឆ្ឆិកា​


spot_img
×