Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​គ្រូ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត ពុំមាន​បំណង​ទទួល​សំណើ​ពី​ក្លិប​ផ្សេងទៀត​នៅ MCL

spot_img

​ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​ប្រសិនបើ​មាន​ក្លិប​ណាមួយ​នៅ Metfone Cambodian League ទាក់ទង​ទៅ​ដឹកនាំ​នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​សាជាថ្មី លោក Apisit Im Amphai បញ្ជាក់ថា ពុំមាន​បំណង​ត្រឡប់​វិញ​ទេ ព្រោះ​ចង់​នៅ​ជួយ​ក្លិប​កោះកុង​អេ​ហ្វ​ស៊ី ជាពិសេស​បណ្ដុះបណ្ដាល​កីឡាករ​ក្មេងៗ​។

​គ្រូបង្វឹក​ជនជាតិ​ថៃ​បាន​ស្ថិត​នៅក្រៅ​ការប្រកួត​លី​គ​កំពូល​កម្ពុជា​៣​ខែ​មកហើយ ក្រោយ​ចាក​ចេញពី​បឹងកេត​។ បច្ចុប្បន្ន​លោក​កំពុង​ជួយ​ដឹកនាំ​ក្លិប​កោះកុង​អេ​ហ្វ​ស៊ី​ត្រៀម​ប្រកួត​នៅ​ក្របខ័ណ្ឌ​ទី​ពីរ​កម្ពុជា ឬ Cambodian Second League​។

​លោក Apisit សង្កត់ធ្ងន់​បែបនេះ “៖​ចង់​ជួយ​កីឡាករ​កោះកុង​ដែល​ល្អ​។ បើ​មាន​ក្រុម​ធំ​នៅ​លី​គ​កំពូល​កម្ពុជា តែ​មិនមាន​អនាគត​ច្បាស់លាស់ អត់​ចង់​ធ្វើ​ទេ​។ ចង់​នៅ​ជួយ​ក្មេងៗ​កោះកុង​ដែល​យើង​គិតថា មាន​អនាគត​អាច​ទៅមុខ​បាន គឺ​យើង​សប្បាយចិត្ត​ហើយ​។ បើ​ក្រុម​ធំ​ផ្សេងទៀត ក៏​គេ​ធ្វើបាន​ល្អ​ហើយ​។ ចង់​នៅ​ជួយ​ក្រុម​តូចៗ អភិវឌ្ឍ​ក្មេងៗ​ជាង​។​”

​គួររំលឹកថា លោក Apisit Im Amphai ធ្លាប់​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​យកបាន​ទាំង​ជើងឯក Metfone Cambodian League និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ពី​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១០ និង​កាន់តំណែង​គ្រូ​បង្គោល​បឹងកេត នៅ​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០​។​
​ដោយសារ​មិនទាន់បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (​ច្រកព្រំដែន​បិទ​ជា​បណ្ដោះអាសន្ន​) អតីត​គ្រូ​យុវជន Bangkok Glass (​បច្ចុប្បន្ន BG Pathum) ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លិប​កោះកុង​អេ​ហ្វ​ស៊ី​ទាក់ទង​ទៅ​ជួយ​ដឹកនាំ​ជាង​ពីរ​ខែ​មកហើយ​៕
​ប្រភព​៖ CNCC
​ដោយ ៖ វិឆ្ឆិកា​

spot_img
×