Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភពលោក អាច​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​មិន​បញ្ឈប់​

spot_img

​សៀមរាប​៖ ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក Vannchheun Bonjour និង​បុគ្គល​ផ្សេងទៀត ដែល​កំពុងតែ​ប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​មិន​ព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។

​ម្យ៉ាងទៀត ដើម្បី​បង្ការ​ការខូចខាត​ផលប្រយោជន៍ របស់​សាធារណជន​ដែល​កើតឡើង​ពី​ការទិញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អំពាវនាវ​ផងដែរ ដល់​សាធារណជន​ដែលមាន​បំណង​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ សូមកុំ​ទិញ​ឱ្យសោះ និង​សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា បើ​មាន​ចម្ងល់​ទាំងឡាយណា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តាម​លេខ​ទូរស័ព្ទ ០៩២ ៨៩ ៩៩ ៦៦​។

​សូមបញ្ជាក់ថា ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត (​តំបន់​១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍន៍​មិន​សមស្រប​(​តំបន់​២)​។ ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២៕ ដោយ​៖​កូ​ឡាប​

spot_img
×