Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជន​បទេស​ម្នាក់ ធ្លាក់​ពីលើ​ទូក ពេល​នាំគ្នា​ជួល​ជិះ​ដើ​លេង​កម្សាន្ត​

spot_img

​ភ្នំពេញ​÷​ជន​បទេស​មួយក្រុម បាន​ជួល​ទូក​ទេសចរណ៍​មួយ​ឈ្មោះ ថា បាស ឡឺ មេគង្គ ជិះ​កម្សាន្ត​លេង តែ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ធ្លាក់​ពីលើ​ទូក​ចូលទៅក្នុង​ទន្លេ ដោយ​មិនទាន់​ដឹងស្លាប់​ឬ​រស់ នៅឡើយ​ទេ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ មុខ​ព្រះបរមរាជវាំង ក្នុង​ទន្លេមេគង្គ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​បឋម​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជន​ជាតិចិន​មួយក្រុម បានមក​ជួល​ទូក​ទេសចរណ៍​មួយគ្រឿង ដើម្បី​ជិះ​កម្សាន្ត​លេង​និង​ផឹកស៊ី​សប្បាយ​នៅលើ​ទូក លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់​តែមាន​បុរស​ជនជាតិ​ចិន​ម្នាក់ បានមក​ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា មាន​គ្នា​គាត់​ម្នាក់​បាន​ធ្លាក់​ពីលើ​ទូក​ជាន់​ទី​២ ចូលទៅក្នុង​ទឹកទន្លេ​លិច​បាត់​ហើយ ដោយមាន​ការភ្ញាក់ផ្អើល​បែបនេះ សមត្ថកិច្ច​បាននាំគ្នា​ហៅ​ទូក​ចាម ដើម្បី​មកជួយ​ធ្វើ​អន្តរាគមន៍​ភ្លាម និង​រក​ជនរងគ្រោះ​តែ​រក​អត់​ឃើញ​ជនរងគ្រោះ​នោះទេ​។​

​ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នេះ មិនទាន់​ដឹងថា បុរស​ជនជាតិ​ចិន​នោះ ស្លាប់​ឬ​រស់ នៅឡើយ​ទេ ដោយ​អាជ្ញាធរ​កំពុង​តាមរក​ហើយ នៅតែ​មិនទាន់​ឃើញ​នៅឡើយ​ពេល​ធ្លាក់​នោះ គឺមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ សមត្ថកិច្ច​ទាំងយប់ ហើយក៏​មិនដឹង​ពី​មូលហេតុ​ច្បាស់ ថា​តើ​ជនជាតិ​ចិន​នោះ គាត់​ស្រវឹង ឬ​ដើរ​ភ្លាត់ជើង​រអិល​ធ្លាក់​ពីលើ​ទូក ឬ​ដោយ​មូលហេតុ​អ្វី​ផ្សេង​ពិតប្រាកដ​នៅ​ឡើ​នោះទេ ៕​ដោយ​៖ សា មេ​ត​

spot_img
×