Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! អ្នកស្រី អ៊ា​ន សៀវ​ម៉ី ទៅលេង​តាម​ខេត្ត ដេក​ប៉ះចំ​ផ្ទះសំណាក់​១​កន្លែង​តម្លៃ​ជាង 100$ ក្នុង​១​យប់ តែ​ហួសចិត្ត​រឿង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ អ្នកលក់​ឡេ​សាច់​សខ្ចី និង​ជា​បុគ្គល​ចិត្តធម៌​មួយរូប​នៅក្នុង​សង្គម អ្នកស្រី អ៊ា​ន សៀវ​ម៉ី បាន​កំពុងមាន​ប្រជាប្រិយភាព​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម ។ ជាពិសេស កាលពីពេល​កន្លងទៅនេះ តារា​ហ្វេ​ស​ប៊ុ​ក​ដែលជា​អ្នកជំនួញ​អន​ឡាញ​ដ៏​ជោគជ័យ អ្នកស្រី សៀវ​ម៉ី បានធ្វើ​ឲ្យ​គ្រប់គ្នា​ផ្ទុះ​ការចាប់អារម្មណ៍ ដែល​បាន​ប្រារព្ធ​ពិធី​បុក​ភូមិគ្រឹះ​ថ្មី ហើយ​ចំ​ថ្ងៃ​ខួបកំណើត​ខ្លួនឯង (9.9.2020) ដែល​គេ​ប៉ាន់ស្មាន​ចំណាយ​អស់​ខ្ទង់សែន​ដុល្លារ​។​

​ពិតមែន​ហើយ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទូទៅ លាន់មាត់​សរសើរ​ថា​មាន​រូប​សម្រស់​ស្អាត​ប្រៀប​ដូច​ទេពធីតា​អ៊ីចឹង​។ ពិសេស​នោះ គឺ​អ្នកស្រី​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​តុបតែង​ខ្លួន​ស្អាត​ជានិច្ច ដោយ​លម្អ​ជាមួយ​គ្រឿងអលង្កា​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដែល​អ្នកស្រី​ធ្លាប់បាន​និយាយថា ខំប្រឹង​រកស៊ី​ក៏​ព្រោះតែ​ចង់បាន​ភាពស្រស់ស្អាត​នេះ​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ អ្នកលក់​ឡេ​សាច់​សខ្ចី​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​បុគ្គល​ចិត្តធម៌​មួយរូប​នៅក្នុង​សង្គម អ្នកស្រី អ៊ា​ន សៀវ​ម៉ី បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ផ្ទុះ​ការភ្ញាក់ផ្អើល ខណៈ​ឃើញ​អ្នកស្រី​ឡាយ​និយាយ​ទាំង​មិន​សប្បាយចិត្ត ព្រោះ​សោកស្តាយ​ជាខ្លាំង ក្រោយ​ចូល​គេង​ប៉ះចំ​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង​នៅ​កែប មហា​គ​គ្រិ​ករក​លេខ​ដាក់​គ្មាន ដែល​មិន​សម​នឹង​តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកស្រី​សោះឡើយ​។​

​ក្នុងនោះ អ្នកស្រី​បាន​រៀបរាប់​ឲ្យ​បងប្អូន​បានដឹង​ទាំង​ហួសចិត្ត​ថា​៖ «​នៅ​កំពត យប់មិញ អត់​កុហក់​ទេ ទីកន្លែង​ណា​ក៏មាន​វត្ថុ​ស័ក្តិសិទ្ធិ​ដែរ ហើយ​រី​សត​នេះ ខ្ញុំ​និយាយ​ការពិត​មែន ទេសភាព​ស្អាត អាង​ហែល​ទឹក​ឡូយ ខ្ញុំ​មិន​ប្រូ​ម៉ូត​ឲ្យ​គាត់​ទេ កន្លែង​ល្អ​ខ្ញុំ​ថា​ល្អ តែ​កន្លែង​មិនល្អ​ខ្ញុំ​និយាយ​ទុក​អ៊ីចឹង ខ្ញុំ​អត់​មាន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​ដេក​១​យប់ ១០០​ដុល្លារ​ជាង តែ​បន្ទប់​ប៉ុន​រន្ធកណ្តុរ ហើយ​ម៉ែ​សុទ្ធតែ​ដី​»​។ អ្នកស្រី​បន្តថា «​ប៉ុន​ខ្ញុំ​ដែរ ខំ​ដើរ​ចាយលុយ លេង​មក​ដើរ​សប្បាយ​មក​ប៉ះ​បន្ទប់​អ៊ីចឹង​អី អត់​មាន​អាង​ហែល​ទឹក​អី​ផង ខ្យល់ព្យុះ​រត់​ចង់​បាក់ក តែ​ខ្ញុំ​អត់​បញ្ចេញ​ឈ្មោះ​ទេ តែ​ហ្នឹង​នៅ​កំពត​យប់មិញ បន្ទប់​ដូច​រន្ធកណ្តុរ កម្រាលពូក​ដូច​ក្រណាត់​ជូត​រនាប​…»​។​

​អ្នកស្រី​បន្តថា «​មាត់​ខ្ញុំ​វា​ផុយ ឃើញ​ម៉េច​ថា​អ៊ីចឹងៗ ហើយ​បាន​គេ​ស្អប់​ខ្ញុំ តែ​ខ្ញុំ​អត់​ចេះ​ផ្អែម​ទេ អ្វី​ល្អ​ខ្ញុំ​ថា​ល្អ អ្វី​អត់​ល្អ​ខ្ញុំ​ថា​អត់​ល្អ​ហើយ​…»៕ ដោយ​៖ លឹម ហុង​

spot_img
×