Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ថ្លែងថា “​មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​”

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សារលិខិត ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​សម្តេច ហ៊ុន សែន ថ្លែង​អំណរ​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច គឺ “​អរគុណ​សន្តិភាព – ដែល​សម្តេច​យល់ថា មានតម្លៃ​មិន​សាបសូន្យ មិន​ថា​កន្លងមក ថ្ងៃនេះ និង​ថ្ងៃក្រោយ​។ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​។​

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ទៀតថា​” ជាថ្មី​ម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែង​អំណរ​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ​គឺ “​អរគុណ​សន្តិភាព – ដែល​ខ្ញុំ​យល់ថា មានតម្លៃ​មិន​សាបសូន្យ មិន​ថា​កន្លងមក ថ្ងៃនេះ និង​ថ្ងៃក្រោយ​។ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព លើកលែងតែ​ពួក ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព ។ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ។ “​អរគុណ​សន្តិភាព ” បានក្លាយ​ទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ​សន្តិភាព​”​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០០១ ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល ដែល​មហាសន្និបាទ​អង្គការ សហប្រជាជាតិ​លើក​ទី​៥៥ និង​ប្រទេស​សមាជិក​ទាំងអស់​បាន​អនុម័ត​ជា​ឯក​ច្ឆ​ន្ធ​កំណត់​យក​ថ្ងៃទី ២១ កញ្ញា ជា ទិវា​សន្តិភាព​ប្រចាំឆ្នាំ​ដើម្បី​ឧទ្ទិស​ដល់​ការបញ្ឈប់​រាល់​អា​រី​ភាព និង​ពង្រឹង​ឧ​ត្ត​ម​គតិ សន្តិភាព​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​នៅក្នុង​ពិភពលោក​។ នៅក្នុង​ឆ្នាំ​២០២០​នេះ ការ​ប្រារព្ធ​ទិវា​សន្តិភាព​ក្រោម​មូលបទ “​ការកសាង​សន្តិភាព​ជាមួយគ្នា​” បាន​ប្រព្រឹត្តទៅ​ទន្ទឹមគ្នា​និង​ការ ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ ដែលជា​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​សហគម​ន៍ អន្តរជាតិ ក្នុងការ​សម្តែង​ចេញ​នូវ​សាមគ្គីភាព រួមគ្នា​ការពារ​ពហុភាគី និយម គោលបំណង​នឹង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ សម្រាប់​មនុស្សជាតិ​។ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូម​ចូលរួម​សម្តែង​អំណរ​សាទរ​ជាមួយ បណ្តា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ប្រារព្ធ​ទិវា​សន្តិភាព​ដ៏​មហោឡារិក​នេះ សំដៅ​លើកកម្ពស់​ការយ​ល់​ដឹង​ពី​អត្ថន័យ​នៃ​សន្តិភាព​ឱ្យ​កាន់តែ​ទូលំទូលាយ ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ បន្ត​ជំរុញ​ស្មារតី និង​ពួតដៃគ្នា​ជា​ធ្លុង​មួយ​ថែរក្សា​ឱ្យបាន​គង់វង្ស​នូវ​សុខសន្តិភាព​យ​យូរ អង្វែង​សម្រាប់​កម្ពុជា​យើង​និង​ពិភពលោក​ដើម្បី​បោះជំហាន​បន្តទៅ​មុខ​លើ​វិថី​អភិវឌ្ឍន៍ និង​ការរីក ចម្រើន​។​

​កម្ពុជា​ទើបតែ​បាន​សុខសាន្ត រស់នៅក្នុង​សុខសន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ក្រោយពី​ការឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់ រងទុក្ខវេទនា​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ជាច្រើន​សតវត្សរ៍​កន្ល​ង​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។ បទពិសោធន៍​ដ៏​ជូរចត់​របស់​កម្ពុជា​ពី​អតីតកាល និង​ការ​អនុវត្តបាន​យ៉ាង​ជោគជ័យ​នូវ “​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» នៅ​ឆ្នាំ​១៩៩៨ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព និង​កាន់តែ​យល់ ពី​សារសំខាន់​មិនអាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ គឺ​សន្តិភាព និង​ស្ថិរភាព​។​

​ដោយសារ​សន្តិភាព​នេះហើយ ដែល​កម្ពុជា​មានឱកាស​ប្រឹងប្រែង​ងើបឈរ​ដោយ​ខ្លួនឯង ប្រកបដោយ​មោទនភាព​បំផុត កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ ធានាបាន​នូវ​បរិយាកាស អនុគ្រោះ​សម្រាប់​លើកស្ទួយរ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាជន​។ នៅក្នុង​អំឡុងពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងទៅ កំណើនសេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​ជុំវិញ ៧% ជា​រៀងរាល់ឆ្នាំ​។ កាលពី​ឆ្នាំ​២០១៨ ក្នុងចំណោម​ប្រទេស​អាស៊ាន គឺ​កម្ពុ​ជាមាន​កំណើន សេដ្ឋកិច្ច​ខ្ពស់​ជាងគេ ហើយ​ឆ្នាំ​២០១៩ ក៏​នៅតែ​បន្ត​ឈរលើ​កំពូល​តារាង​ខ្ពស់​លើសគេ​ដដែល​ក្នុង រង្វង់ ៧,១%​។ ការរីកចម្រើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​រឹងមាំ​នេះ បានធ្វើឱ្យ​កម្ពុជា​ឈានទៅ​ទទួលបាន​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៥ ហើយ​អាច​និង​ធ្វើឱ្យ​សម្រេចបាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មកក្រោម ១០% នាបច្ចុប្បន្ន​។ ម្យ៉ាងទៀត កម្ពុជា រក្សាបាន​សន្តិសុខ​ការងារ​ដោយ​អត្រា​គ្មាន​ការងារ​មាន​ប្រមាណ ០,៣% ប៉ុណ្ណោះ​។​

​ប៉ុន្តែ ជាការ​គួរឱ្យ​សោកស្តាយ រលក​ព្យុះ​នៃ​វិបត្តិ​ជំងឺឆ្លង​កូដ -១៩ បាននិងកំពុង​បោកបក់​មកលើ​សេដ្ឋកិច្ច និង​សង្គម នៅក្នុង​បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា យើង​ផងដែរ​។ ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នេះ បាន​បង្ក​ការគំរាមកំហែង យ៉ាងខ្លាំង​ក្លា​ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​នៃ​ប្រវត្តិ សាស្ត្រ​របស់ខ្លួន​។ តាម​ការប៉ាន់ប្រមាណរ​បស់​អ្នកសេដ្ឋកិច្ច ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​ធំៗ បង្ហាញថា ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់ -១,៩% នៅ​ឆ្នាំ​២០២០​នេះ​។​

​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សូម​អះអាង​សារជាថ្មី​នូវ​ការ ប្តេជ្ញាចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ថែរក្សា​ឱ្យបាន​នូវ​ភាពម្ចាស់ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​ទី​១-​ការបន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទី​២-​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ ក្នុង ទីផ្សារ និង​ការបន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ច្បាស់លាស់​នូវ​ភារកិច្ច​ចំនួន​ប្រាំ​ដែល ខ្ញុំព្រះករុណា ខ្ញុំ​បានដាក់​ចេញ​កាលពី​ថ្ងៃទី​១៤​សីហា ឆ្នាំ​២០២០​កន្លងទៅនេះ ដើម្បី​សន្តិភាព សុវត្ថិភាព សុខុមាលភាព ប្រជាជន និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×