Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​ខេត្តកំពង់ធំ បន្ទាប់ពី​មានរឿង​អាស្រូវ​លោក​អ៊ុក កុសល លូកលាន់​កូនចៅ​ខ្លួនឯង​

spot_img

​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​សាលាខេត្ត​កំពង់ធំ​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច​។ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដក​មុខតំណែង​និង​ឋានន្តរស័ក្តិ ករណី​រឿងអាស្រូវ​កេរ​ភេទ​ជាមួយនឹង​បុគ្គលិក​នគរបាល​នារី​ក្រោម​ឱវាទ​របស់ខ្លួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×