Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​បើក​កុងតឺន័រ បុក​បង្គោល​ភ្លើង រួច​ទៅបុក​រះ​រថយន្ត​២​គ្រឿង​ផ្សេងទៀត សំណាងល្អ​គ្មាន​អ្នកស្លាប់​នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​កុងតឺន័រ ជាមួយ​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង តែ​សំណាងល្អ​ពុំមាន​អ្នករងគ្រោះថ្នាក់​ដល់​ជីវិត​។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ១៧​និង​៤០​នាទី នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦០-១៦១ ស្ថិតនៅ​ក្នុងភូមិ តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​រវាងរ​ថ​យន្ត​កុងតឺន័រ និង​បង្គោល​ភ្លើង ហើយ​និង​រថយន្ត​តូច ២ គ្រឿង ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក​HINO​ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​3E-5295 បើកបរ​ដោយ​ឈ្មោះ ឈួន ឈុំ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើកបរ រស់នៅក្នុង​ភូមិ​ខ្វាន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​គ្មាន​របួស​) លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាលអោយ​បាក់​ដួល​ទៅលើ​ថ្នល់ រួច​ទៅបុក​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ម៉ាក FORD RANGER ព៌​ណស ពាក់​ផ្លាកលេខ នគរបាល 2-3783 បើកបរ​ដោយ​ឈ្មោះ យ៉ាន់ ខេមរ៉ា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​អង្គ​ក្តួច ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង (​គ្មាន​របួស​) និង​អ្នករួមដំណើរ​ចំនួន ៣​នាក់ : ទី​១. ឈ្មោះ អ៊ូ ស៊ីថា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប៉ូលីស រស់នៅក្នុង​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង (​រងរបួស​ស្រាល​) ។ ទី​២. ឈ្មោះ ម៉ែន សុគន្ធ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប៉ូលីស រស់នៅក្នុង​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរបួស​ស្រាល​)​។ ទី​៣.​ឈ្មោះ គឹម ប៉ូ​ឡូ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​សា​រ​ព័ត៌មាន​សម្លេង​ក្មេង​សច្ចៈ មាន​ទីលំនៅ​ភូមិ​ជៀ​ឬ​ស្សី ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​(​រងរបួស​ស្រាល​)​ហើយ​​បន្ទាប់មក​បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​TRITON ព៌​ណ​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 2J-3259 បើកបរ​ដោយ​ឈ្មោះ ឥន វ​ណ្នី ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប៉ូលីស រស់នៅ​ក្នុងភូមិ​ត្រពាំង​ធ្លក ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង (​គ្មាន​របួស​) និង​អ្នករួមដំណើរ​ចំនួន ៥ នាក់ ទី​១. ឈ្មោះ គឹម សា​វ៉េ​ត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ត្រពាំង​ធ្លក ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង (​របួសស្រាល​)​។ ទី​២. ឈ្មោះ ចិន ទំព័រ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ការ​នី​រោងចក្រ រស់នៅ​ក្នុងភូមិ ឃុំ ជាមួយគ្នា (​រងរបួស​ស្រាល​) ។ ទី​៣. ឈ្មោះ ផាត ចំណាប់ ភេទ​ប្រុស អាយុ ១ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា (​របួសធ្ងន់​)​។ ទី​៤. ឈ្មោះ នេ​ត សា​លាប ភេទ​ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា (​រងរបួស​ស្រាល​)​។ ទី​៥. ឈ្មោះ នេ​ត សា​លុយ ភេទ​ស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរបួស​ស្រាល​)​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ និង មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ០,៨៤ mg/l ។ មធ្យោបាយ​រថយន្ត​កុងតឺន័រ​ខូច​ធ្ងន់​ផ្នែក​ខាងមុខ រថយន្ត​FORD និង រថយន្ត​TRITON ខូច​ធ្ងន់​ផ្នែក​ខាងក្រោយ បច្ចុប្បន្ន​អ្នកបើកបរ​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​៕​ដោយ​៖ វ៉ៃ​កូ

spot_img
×