Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​សារធាតុ​ញៀន នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ដែលមាន​តួនាទី​ជា​អ្នកសារព័ត៌មាន នៅក្នុង​ស្រុក​មួយ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ហាង​លក់​បាញ់ឆែវ​មួយកន្លែង នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​៣០​នាទី នៅ​ចំណុច​ហាង​លក់​បាញ់ឆែវ យីហោ​ស្រី​នាង ស្ថិត​ក្នុងភូមិ តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត រួម​នឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ១​ករណី និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​មានឈ្មោះ គឹម ប៉ូ​ឡូ ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​សា​រ​ព័ត៌មាន​សំឡេង​ក្មេង​សច្ចៈ មាន​ទីលំនៅ​ភូមិ​ជៀរ​ឫស្សី ឃុំ​ចំលង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ ទៅ​បង្ហាញ​បន្ទប់​ជួល​ស្នាក់នៅ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ឆែកឆេរ​ចាប់ដក​ហូត​-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ចំនួន ១៦​កញ្ចប់​តូច និង​ទូរស័ព្ទដៃ ១​គ្រឿង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​​នាំយក​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូត​ជា​លទ្ធផល​បង្ហាញ​វិជ្ជមាន​(+)​។​

បច្ចុប្បន្ន​ជន​សមត្ថកិច្ច​បាន​សុំ​គោលការណ៍ ពី​លោក​ព្រះរាជអាជ្ញា ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×