Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន​៖ សន្តិ​ភាពជា​កត្តា​សំខាន់បំផុត និង​មិនអាច​ខ្វះ​បាន

spot_img

​ភ្នំពេញ​៖ សម្ដេច​ពញ្ញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​បាន​មានប្រសាសន៍ថា ថ្ងៃទី​២១ កញ្ញា ជា​ទិវា​សន្តិភាព​អន្តរជាតិ ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥ បានអនុម័ត​ជា ឯកច្ឆន្ទ​កំណត់​យក​ថ្ងៃនេះ ជា​ទិវា​សន្តិភាព​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់ ពង្រឹង​ឧ​ត្ត​ម​គតិ​សន្តិភាព សម្រាប់​ប្រជាពលរដ្ឋ​នៅលើ​សកលលោក​។​

​សម្ដេច​ប្រធានរដ្ឋសភា​បានលើកឡើង​ទៀតថា កម្ពុជា​មិន​ខុស​ប្រទេស​នានា​នៅលើ​សកលលោក ត្រូវការ​សុខសន្តិភាព​។ កម្ពុជា​ដែល​បាន​ឆ្លងកាត់​ភ្លើង សង្គ្រាម​ជាច្រើន​ទសវត្សរ៍ បាន​ស្គាល់​យ៉ាងច្បាស់​ពី​ទុក្ខវេទនា ការបែកបាក់ សេចក្តី​វិនាស​ខ្លោចផ្សារ​បំផុត ដែល​បណ្តាលមកពី​សង្គ្រាម​។ ចាប់​តាំង​យើង​បាន​កសាង​សន្តិភាព​ពេញលេញ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ យើង​ទទួលបាន​នូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពកក់ក្តៅ មាន​ជីវភាព​ធូរធា និង​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​។​

“​ដោយសារ​សុខសន្តិភាព​នេះ កម្ពុជា​បាន​កំពុង​បោះជំហាន​យ៉ាងរឹងមាំ និង​មានការ​អភិវឌ្ឍ​ឈាន​ឡើងជា​លំដាប់ ឈានទៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ បន្ទាប់ពី​យើង​បានសម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ឆ្នាំ​២០១៥​។​”​សម្ដេច​ហេង សំរិន បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​ក្នុងន័យនេះ សូម​បងប្អូន​ជនរួមជាតិ​បន្ត​ថែរក្សា​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃនេះ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ បន្តទៀត​។ សុខសន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក ជា​កត្តា​ចម្បង​ចាំបាច់ និង​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។ តំបន់​ឬ​ប្រទេសមួយ​មាន​សន្តិភាព គឺជា​កន្លែង​មួយ ដែលមាន​ការអភិវឌ្ឍ​យ៉ាងពិត​ប្រាកដ​។ សន្តិភាព និង​ការអភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹមគ្នា​៕​ដោយ​៖​កូ​ឡាប​


spot_img
×