Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​វាយ​សង្សារ​ហើម​ជាំមុខ​, លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល សំណូមពរ​ដល់​សមត្ថ​កិច្ច កុំ​ដោះលែង ត្រូវបញ្ជូន​ជននេះ​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​ករណី​ជនសង្ស័យ​ម្នាក់ ករណី​ប្រើ​ហិង្សា​វាយដំ​លើ​នារី​ជា​អតីត​សង្សារ បណ្ដាលឱ្យ​នាងរង​របួស​ជាំ​ហើម​ពេញមុខ និង​គុំ​ត្រចៀក​ស្ដាំ លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​សំណូមពរ​ដល់​សមត្ថកិច្ច កុំ​ដោះលែង ឬ​មាន​សម្រប​ឲ្យ​សោះ ត្រូវបញ្ជូន​ជននេះ​ទៅ​តុលាការ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០២០ នេះ​ថា​” សំណូមពរ​ដល់​សមត្ថ​កិច្ច កុំ​ដោះលែង ឬ​មាន​សម្រប​ឲ្យ​សោះ ត្រូវបញ្ជូន​ជននេះ​ទៅ​តុលាការ​ដើម្បី​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។ អាកប្បកិរិយា​ជននេះ គឺ​គ្រោះថ្នាក់​បំផុត ដែល​មិនគួ​លើកលែង​”​។​

​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប្រើ​ហិង្សា​វាយដំ​លើ​នារី​ជា​អតីត​សង្សារ បណ្ដាលឱ្យ​នាងរង​របួស​ជាំ​ហើម​ពេញមុខ និង​គុំ​ត្រចៀក​ស្ដាំ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​ជួល​លេខ ៤០១ ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​វេលា​ម៉ោង ១​និង​៣០ នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​២០ ខែកញ្ញា​។​

​បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នួន គឹម​ឡាង អាយុ​២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​


spot_img
×