Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន អ្នកពាក់ព័ន្ធ​ករណី​ទន្ទ្រាន​យក​ដី​រដ្ឋ កាប់​ព្រៃឈើ​បំផ្លិចបំផ្លាញ​បង្គោលព្រំ​ដីព្រៃ​សហគមន៍​

spot_img

​កំពង់ស្ពឺ ÷​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំ​ង​អធិការនគរបាល​ស្រុក​បសេដ្ឋ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ជន​ត្រូវ​ចោទ​៤​នាក់​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​យក​ដី​រដ្ឋ កាប់​ព្រៃឈើ​បំផ្លិចបំផ្លាញ​បង្គោលព្រំ​ដីព្រៃ​សហគមន៍​។​

​ជន​ត្រូវ​ចោទ​៤​នាក់​៖ ១.​ឈ្មោះ​សៀង ណាក់ ភេទ​ប្រុស​អាយុ ៤៣ ឆ្នាំ ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ។ ២.​ឈ្មោះ ម៉ាក់ ឯម ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ។ ៣.​ឈ្មោះ យួន ណ​ម ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ។ ៤.​ឈ្មោះ សួន សុខុម ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ភូមិ​ត្រពាំង​ពើក​ឃុំ​កាត់​ភ្លុក​ស្រុក​បសេដ្ឋ​។

​យោងតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យ បានឱ្យដឹងថា កម្លាំង​នគរបាល​បាន​អនុវត្ដ​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេ​ខៈ ១៥២៨៦ ,១៥២៨៨ ,១៥២៨៩ ,១៥២៩០ របស់លោក ងួន វុទ្ធី ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​ប​ទៈ​កាប់​រាន​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​ឈឺ ដក​បំផ្លាញ​បង្គោល​ព្រំប្រទល់​ព្រៃឈើ និង​ដក​បំផ្លាញ​កូនឈើ ប្រព្រឹត្តទៅ​នៅ​ភូមិ​ដូង ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ ១៩៨៨ ,១៩៩៣ ,១៩៩៧,១៩៩៩ ។

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូន មក​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​នីតិវិធី​បន្ដ​៕​ដោយ​៖​កូ​ឡាប​

spot_img
×