Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្សិលមិញ​វាយ​ធ្វើបាប​គ្មាន​អាសូរ ថ្ងៃនេះ​បែរមក​កាន់​ដៃ​អង្វរ​លន់តួ សូម​លើកលែងទោស​ត្រូវរ៉ូវ​គ្នា បើសិនជា​អ្នក​វិញ តើ​គួរ​អត់ឱន​ទោស​ឱ្យ​ទេ​?

spot_img

​ភ្នំពេញ ៖ ដូចដែល​បងប្អូន​មហាជន​បានទទួល​ជ្រាប និង​ផ្ទុះ​កំហឹង​រួចហើយ ចំពោះ​បុរស​ចិត្តកំណាច​ម្នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​ដ៏​សាហាវឃោរឃៅ​មកលើ​នារី​ម្នាក់​ជា​សង្សារ បណ្តាល​ឲ្យ​បែក​ជាំ​ហើម​ពេញមុខ​គួរ​ឲ្យ​អាសូរ​។​

​ទោះយ៉ាងណា ក្រោយ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ស្លាក​ស្នាមរបួស​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ផ្ទៃមុខ​នារី​ជាង​សង្សារ ត្រូវបាន​គេ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិនបាន​ប៉ុន្មាន​ម៉ោង បុរស​មានចិត្ត​កាច​សាហាវ​មិន​ស្គាល់​ទោសទណ្ឌ​រូបនោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ក្រោយពី​បាន​បង្ក​ហិង្សា​មកលើ​សង្សារ​របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ស្ថិតនៅ​ម្ដុំ​ផ្សារ​ក្រមួន ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ជិត​៣​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​យ៉ាងណាមិញ អ្វីដែល​បានធ្វើ​ឲ្យ​គ្រប់គ្នា​សម្តែង​ការហួសចិត្ត និង​មិនអាច​ទទួលយក​បានឡើយ ក្រោយពី​បានឃើញ​កាយវិការ​របស់​បុរស​នេះ ខណៈ​ដៃ​កំពុង​ជាប់​ខ្នោះ ចាប់​កាន់​ដៃ​អង្វរ​លន់តួ សូម​ឲ្យ​នាង​លើកលែងទោស​ម្តងទៀត ដោយ​សន្យា​ឈប់​ធ្វើបែបនេះ​តទៅទៀត​ហើយ ក្រោយពី​បាន​វាយ​ស្ទើរ​រាប់​ភ្លេច​។​

​ជាមួយនឹង​កាយវិការ​ហាក់​សម្តែង​ឲ្យ​ល្អមើល​នេះ​ផងដែរ ដោយ​ក្នុងនោះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចំអក​ឲ្យ​បែបៗ​នេះ​ថា​៖ «​កន្ទុយ​ខ្វៀន​អប​មិន​ត្រង់ ដោះ​ឈើ​អប​ចេញ​ខ្វង់​ដដែល​, កុំមក​លួងលោម​ធ្វើ​ល្អ ដេក​គុក​ទៅ​អានាង​»​។​

​ចំណែក​អ្នក​ដទៃទៀត ក៏បាន​ឲ្យ​យោបល់​ទៅកាន់​នារី​រងគ្រោះ​ថា​៖ «​ចាំ​ទុក​ថាបើ​មិន​ដកខ្លួន​ចេញ​ថ្ងៃនេះ អ្នក​អស់​ឱកាស​មើលថែ​ខ្លួនឯង​ហើយ​(​សម្រាប់​ខ្ញុំ​សុំ​ចប់​)!, លើកលែង​ម្ដងនេះ​ទៀត ថ្ងៃក្រោយ​វា​សម្លាប់ចោល​ហ្មង​ឱកាស​មាន​សម្រាប់​អ្នក ចង់​កែខ្លួន​តែ​អា​តិរច្ឆាន​នេះ​ដូច​មិនមែន​ទើបតែ​ម្ដងនេះ​ទេ​, បើ​ត្រូវ​គ្នា​វិញ​ថ្ងៃក្រោយ វា​មិន​ត្រឹមតែ​វាយ​ទេ វា​អាច​នឹង​សម្លាប់ចោល​ក៏​ថា​បាន បើ​បងស្រី​ស្រឡាញ់​ខ្លូន​បែក​ពី​វា​ទៅ​»៕ ដោយ​៖ លឹម​ហុង​

spot_img
×