Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ន័​រវេ​ស្ស នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា បោសសម្អាត​មីន ស្របតាម​គោលដៅ​របស់​កម្ពុជា គ្មាន​មីន​នៅ​ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​៖​ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​ជំនួយ​ប្រជាជន​ន័​រវេ​ស្ស (NPA)​បាន​ថ្លែងថា រាជរដ្ឋាភិបាល​និង​ប្រជាជន​ន័​រវេ​ស្ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​

​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​ជំនួយ​ប្រជាជន​ន័​រវេ​ស្ស (NPA) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​និង​បាន​ជម្រាប​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​បន្ថែមថា អង្គការ NPA បាន​ចូលរួម​ការងារ​សកម្ម​ភាព​មីន​នៅ​កម្ពុជា អស់​រយៈពេល​ជាង​ទសវត្សរ៍ ក្នុងនោះ​រួមមាន​ការ​បោសសម្អាត​មីន​និង​គ្រាប់បែក​ចង្កោម ការលើកកម្ពស់​សមត្ថ​ភាព​ថ្នាក់ជាតិ​និង​ការបង្ហាត់​សុនខ​ហិត​មីន​នៅ​កម្ពុជា​ផងដែរ​។​

​លោកស្រី Portia Stratton បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ឆន្ទៈ និង​គោលដៅ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។ លោកស្រី បានបង្ហាញ​អំពី​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​និង​ប្រជាជន​ន័​រវេ​ស្ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​សម្តែង​ការសោកស្ដាយ​ចំពោះ​មន្ត្រី NPA ពីរ​នាក់ គឺ​លោក Stephen “Luke” Atkinson និង លោក Trent Lee ដែល​បាន​បាត់បង់​ជីវិត​នៅ​កោះ​សូ​ឡូ​ម៉ុ​ន ដោយសារ​ការផ្ទុះ​គ្រាប់បែក តាមរយៈ លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន​នៃ​អង្គការ NPA ប្រចាំ​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​


spot_img
×