Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មិន​គាំទ្រ​ជនជាតិ​ខ្លួន ចង់​បង្កើត​ឆៃ​ណា​ថោ​ន សាងសង់​កាស៊ីណូ នៅ​កម្ពុជា

spot_img

​ភ្នំពេញ​ ៖​ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានប្រកាសថា ចិន​មិន​គាំទ្រ​ចំពោះ​ជនជាតិ​ខ្លួន ដែល​ចង់​បង្កើត China Town នៅ​ប្រទេស​កម្ពុជា​និង​ប្រឆាំង​ចំពោះ​ជនជាតិ​ចិន​ណាមួយ ដែល​ចង់​សាងសង់​កាស៊ីណូ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ទាក់ទាញ​ជនជាតិ​ចិន មក​លេង​ល្បែងស៊ីសង​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នា​រសៀល ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា “​មាន​មតិ​មួយចំនួន​បាន​លើកឡើង​ថា នៅពេល​មាន​ប្រជាជន​ចិន​ជា​ច្រើន​រស់នៅ ខេត្ត​ព្រះសីហនុ នឹង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ ក្លាយជា​ទីក្រុង​ស៊ិន​ចិន​ទី​២ ឬក៏ China Town ទី​២ នៅ​កំពង់សោម​។ ភាគី​ចិន​មិន​ទទួលយក ឬ​មិន​គាំទ្រ មតិ​ដូច​អញ្ចឹងទេ​។ លោក​បាន​បន្តថា “​ខ្ញុំ​សូម​ប្រកាស​ជា​ផ្លូវការ​ថា ភាគី​ចិន ស្ថានទូត​ចិន អត់​គាំទ្រ​ដល់​ជនជាតិ​ចិន​ណាមួយ ដែល​មាន​គម្រោង​ចង់​សាងសង់ China Town ណាមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

លោក​អគ្គរដ្ឋទូត​ចិន បាន​លើកឡើង​ថា គ្រាន់តែ​ប្រៀបធៀប គឺ​យក​ខេត្ត​ព្រះសីហនុ ប្រៀបធៀប​ទៅនឹង​ខេត្ត​សិន​ចិន ប្រទេស​ចិន គឺ​ចង់​បង្ហាញ​ឱ្យឃើញថា តួនាទី​កំពង់សោម ក៏ដូចជា​តួនាទី​របស់​ទីក្រុង​សិន​ចិន គឺ​ក្លាយទៅជា​កំពង់ផែ​អន្តរជាតិ នាំមក​នូវ​ការទាក់ទាញ​វិនិយោគិន កាន់តែ​ច្រើន​ពី​ខាងក្រៅ មក​បណ្តាក់ទុន​វិនិយោគ នៅ​កម្ពុជា​។​

លោក​អគ្គរដ្ឋទូត​បាន​ថ្លែងថា ចំពោះ​ជនជាតិ​ចិន ណាមួយ​ដែល​ចង់​បង្កើត​កាស៊ីណូ ចង់​បង្កើត China Town នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​ពិសេស​ប្រមូល​ប្រជាជន​ចិន ជា​ក្រុមៗ​មកដល់​កម្ពុជា ដើម្បី​លេង​ល្បែងស៊ីសង ដែល​ការអូសទាញ​ជនជាតិ​ចិន​មក​លេង​ល្បែង​បែប​នេះ ធ្វើឱ្យ​ខាត​ប្រយោជន៍​របស់​ជនជាតិ​ចិន ហើយ​អំពាវនាវ​ឱ្យ​ប្រជាជន​ចិន ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការលេង​ល្បែងស៊ីសង​។​

​លោក​បាន​ថ្លែងថា ចំពោះ​ជន​ណាមួយ ដែល​ជួល​ផ្ទះ ឬ​គ្រឹះស្ថាន​នៅ​កម្ពុជា ប្រើប្រាស់​បរិក្ខារ សម្ភារៈ​ចាប់ជំរិត​ទារលុយ​ពី​ប្រជាជន​ចិន នៅ​កម្ពុជា​គឺជា​បទល្មើស គឺ​ចិន​នឹង​បង្ក្រាប​ជាដាច់ខាត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×