Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តស្វាយរៀង បញ្ជាក់ថា ឪពុក​វាយ កូនស្រី ត្រូវ​ចាប់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​

spot_img

​ស្វាយរៀង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​ឪពុក​ប្រព្រឹត្ត​អំពើហិង្សា​លើ​កូនស្រី​នោះ​ត្រូវបាន​ចាប់ខ្លួនបាន​ហើយ និង​កំពុង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ បញ្ជូនទៅ​តុលាការ​។​

​អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សូម​ធ្វើការ​ជម្រាបជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ហិង្សា រវាង​ឪពុក និង​កូនស្រី​បង្កើត នៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រកម្ទេស ចុះទៅ​អន្តរាគមន៍​ដល់ផ្ទះ​កើតហេតុ​ខាងលើ ប៉ុន្តែ​ឪពុក​របស់​ក្មេងស្រី​បានគេច​ខ្លួន​ចេញ​បាត់ បច្ចុប្បន្ន​នគរបាល​អ​ធិ​ការដ្ឋាន​ក្រុង​បាវិត បាន​ហៅ​ឪពុក ដែល​បាន​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ខាងលើ មក​ធ្វើការ​សាកសួរ និង​អនុវត្ត​នីតិវិធី​ច្បាប់ ។​

​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា កាលពី​ថ្ងៃទី​២០ កញ្ញា ២០២០ មានការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ខេត្តស្វាយរៀង ។

​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bee Nang Sad» ថា «​ខ្ញុំ​សូមអោយ​ខាងច្បាប់​ជួយ​រក​យុត្តិធម៌​អោយ​ប្អូនស្រី​ខ្ញុំ​ផង​ចុះ ។ ព្រោះ​ឪពុក​ក្មេងស្រី​នេះ បាន​បង្កបញ្ហា​ដល់​គ្រួសារ​ជាច្រើនលើក​ច្រើនសារ ។ មកពី​ផឹកស៊ី​ម្តងៗ​តែង​រករឿង​ប្រពន្ធ​វាយ​ធ្វើបាប​ប្រពន្ធ​រួមទាំង​កូន​រហូត​ប្រពន្ធ​ទ្រាំ​រស់នៅ​ជាមួយ​លែង​បាន សម្រេចចិត្ត​ចាកចេញ​ពី​គ្រួសារ​មួយរយៈ ។ ឥឡូវនេះ​ធ្វើបាប​ប្អូនស្រី​ខ្ញុំ​ទៀតហើយ តែ​ខ្ញុំ​ជួយ​អ្វី​មិនបាន​ព្រោះ​ខ្ញុំ​ជា​ស្រី​មិន​ហ៊ាន​ទេ បាន​ត្រឹម​លួច​ថត​ទុកជា​ភស្តុ តាង ជូន​ដល់​លោកអ្នក​ខាងច្បាប់​ជួយ​ដោះស្រាយ​ប៉ុណ្ណោះ ។ តើ​អំពើ​គាត់​នេះ​សមជា​ឪពុក​គេ​ទេ បងប្អូន​ជួយ​មើល​ហើយ​គិត​តាម​ការគួរ​ផង​»​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ចុះ​ដល់​កន្លែងកើតហេតុ​នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២២:០០​នាទី​យប់​។

​លោក អែម សុវណ្ណារិទ្ធ អធិការនគរបាល​ក្រុង​បាវិត បាន​ឲ្យ​ដឹងថា ករណីនេះ កើតឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​សប្តាហ៍​មុន ដែល​ពេលនេះ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកម្ទេស​កំពុងធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×