Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទ្រាំលែងបាន ដេ​នី​ខ្វាន់​ដាក់​មួយ​ឃ្លា​ឱ្យ​នារី​ដែល​ត្រូវ​សង្សារ​ខ្លួន​វាយ អាន​ហើយ​ឆ្អែត​បាយ​

spot_img

​ភ្នំពេញ​៖ ដេ​នី​ខ្វាន់​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​តារា​សម្តែង​ស្រី​ស៊ិ​ច​ស៊ី ក្រោយ​ស្ងាត់​មុខ​ពីសី​ល្បៈ​មួយរយៈ​មក ថ្មីៗ​នេះ​ស្រាប់តែ​នាង​បានចេញ​សំណេរ​មួយ​យ៉ាង​វែង​អន្លាយ ដោយ​ឈឺចិត្ត​ស្អិត​ទ្រូង​ជំនួស​នារី​ម្នាក់ ដែល​ត្រូវបាន​បុរស​ជា​សង្សារ​វាយ​ធ្វើបាប​ម្តង​ហើយ​ម្តងទៀត រហូត​បែក​មុខ​បែក​មាត់​អស់ ហើយ​ចុងក្រោយ​ទើប​ដាច់ចិត្ត​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​សង្សារ​ខ្លួន​។​

​ក្នុង​សំណេរ​នោះ​នាង​បាន​រៀបរាប់​ដោយ​អារម្មណ៍​ហាក់​ខឹង​ជំនួស​នារី​រងគ្រោះ​ថា <<​នេះ​មិនមែន​កម្ម​ទេ មកពី​ងុប​ង​ល់ ស្រឡាញ់​គេ​ជាង​ស្រឡាញ់​ខ្លួនឯង​…​មនុស្ស​ប្រុស​វាយ​ស្រី​គឺ​វា​ថោកទាប​ខ្លាំងណាស់ គេ​វាយ​ម្តង​ហើយ​ល្មម​ភ្ញាក់ខ្លួន ហេតុ​អី​ទ្រាំ​ឱ្យគេ​វ៉ៃ​ច្រើនលើកច្រើនសារ​ម្ល៉េះ​? បើ​មិន​ស្រឡាញ់​ខ្លួនឯង​ក៏​គួរ​ស្រណោះ​អ្នក​ម្តាយ​ដែល​ខំ​ថែ​តាំងពី​កើតមក មិន​ឱ្យមាន​សូម្បីតែ​ស្នាម​មួយ​. សួរ​ថាបើ​អ្នក​ម្តាយ​ឃើញ​គេ​វាយដំ​កូន​បែបនេះ​តើ​អារម្មណ៍​គាត់​ឈឺចាប់​យ៉ាងណា​? មនុស្ស​ស្រី​យើង​ត្រូវ​ចាំ​បើ​យើង​មិនចេះ​ឱ្យ​តម្លៃនឹង​ស្រឡាញ់​ខ្លួនឯង​ទេ គ្មាន​នរណា​មក​ស្រឡាញ់​និង​ឱ្យ​តម្លៃ​យើង​ទេ ល្មម​ភ្ញាក់ខ្លួន​នឹង​រៀន​យល់​ឱ្យ​ច្បាស់​ថា​អ្វី​ជា​ស្នេហា អ្វី​ជាត​ណ្ហា hmmm>>​។

​ក្រោយពី​ឃើញ​សំណេរ​នោះ​ហើយក៏​មាន Fan របស់​នាង​ជាច្រើន​ជាពិសេស​ស្រីៗ​បាន​ចូល​ខ​មិន​យល់ស្រប ដោយ​ខ្លះ​ថា ពេញចិត្ត​ស្តូក និង​ខ្លះ​ថា ឱ្យ​ពិន្ទុ​100​ចំពោះ​សំណេរ​របស់​នាង​៕ ដោយ ៖ កុលាប ក្រហម​


spot_img
×