Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នី មុនីនាថ អួលដើមក ពេល​សួរ​ដល់​មួយ​ឆាកជីវិត​សោកស្តាយ​អ្វី​ជាងគេ​? ហើយ​ឆ្លើយ​បែបនេះ​ថា​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កញ្ញា នី មុនីនាថ នោះ​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​ហើយ​ថា ជា​តារា​ស្រី​មួយ​ដួង​ដែល​តែង​លេចមុខ​ដើរ​ជា​តួឯក​។ តារា​សម្តែង​ស្រី​រូបនេះ បាន​ឆក់យក​ចិត្ត​បេះដូង​អ្នកទស្សនា​បាន​យ៉ាងច្រើន​កាលពី​ប៉ុន្មាន​ឆ្នាំមុន និយាយ​រួម​ទៅ​គឺ​ចាប់តាំងពី​កញ្ញា​ទើប​ចូលប្រឡូក​ជា​តារា​សម្តែង​ខ្សែភាពយន្ត​ដំបូងៗ​មកម្ល៉េះ តាមរយៈ​ឈុត​ឆាក​មនោសញ្ចេតនា​កំសត់ៗ និង​ពិសេស​ពូកែ​សម្រក់​ទឹកភ្នែក ដែល​ពិតជា​ស័ក្តិសម​នឹង​ទឹកមុខ និង​ព្រមទាំង​កាយវិការ​ដ៏​ទន់ភ្លន់​របស់​នាង​។​

​ដោយឡែក និយាយ​ដល់​រឿង​ជីវិត​គូ​ក្រៅ​ឆាក​វិញ ប្រហែល​ក៏​មិន​ខុស​នៅក្នុង​រឿង​យ៉ាង​ដូច្នោះ​ដែរ ដោយ​កាលពី ៣ ឆ្នាំ មុននេះ កញ្ញា នី មុនីនាថ ធ្លាប់មាន​គូ​ដណ្តឹង​ជា​បុរស​អាណិកជន​ម្នាក់ ប៉ុន្តែ ស្នេហា​របស់​អ្នក​ទាំង​ពីរបាន​ឈានដល់​ការបែកបាក់ ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ខ្លាំង​បំផុត​។​

​យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍​នៅក្នុង​កម្មវិធី 3 Fun Talkshow ពេល​សួរ​ដល់​ក្នុង​មួយ​ឆាកជីវិត​សោកស្តាយ​អ្វី​ជាងគេ​? កញ្ញា នី មុនី​នា​ថា បាន​ទម្លាយ​ចេញ​ទាំង​អួលដើមក​ថា ក្នុង​មួយជីវិត​រឿង​ដែល​ឈឺចាប់​សោកស្តាយ​ជាងគេ​គឺ​រឿង​ជីវិត​គូ ព្រោះ​ដោយសារ​កាលពី​មួយរយៈ​មុន កញ្ញា​មាន​គូ​ដណ្តឹង សង្ឃឹមថានឹង​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល មានជីវិត​គូ​ត្រឹមត្រូវ​នឹង​គេ តែ​ធាតុពិត​មិន​ទទួលបាន​ថ្ងៃ​ដ៏​ពិសេស​នេះ ហើយ​ថែមទាំង​ទទួល​នូវ​កេរ​ឈ្មោះ​មិនល្អ ដែល​កញ្ញា​ខំ​កសាង​ក្នុង​វិស័យ​សិល្បៈ​តាំងពី​យូរ ដែល​មហាជន​កោតសរសើ​រថា​កញ្ញា​ជាតា​រា​ល្អ អត់​ដែលមាន​រឿងអាស្រូវ​។ ប៉ុន្តែ ដល់ពេល​ជួប​រឿង​បែបនេះ វា​ពិតជា​ធ្វើ​ឲ្យ​នាង​បាក់​ទឹកចិត្ត និង​សោកស្តាយ​ខ្លាំង​ក្នុង​មួយ​ឆាកជីវិត ព្រោះ​ជាប់​ឈ្មោះ​មិនល្អ​ត្រូវ​មហាជន​មួយចំនួន​ចោទថា អ្នកសិល្បៈ​តែ​ប៉ុណ្ណឹង ដើរ​តែ​បោកប្រាស់​គេ តែ​ធាតុពិត ពួកគាត់​ពុំបាន​ដឹង​រឿង​ផ្ទៃក្នុង​របស់​អ្នក​ទាំងពីរ ដែល​ពុំ​អាច​ទទួលយក​ជីវិត​រួម​រស់នៅ​ជាមួយគ្នា​បាន ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​។​

​កញ្ញា​ក៏បាន​បន្ថែមទៀតថា ចំណុច​ដែល​ពេញចិត្ត​ជាងគេ​មិន​ថា​ជួប​រឿង​អ្វី គឺ​នៅតែ​ញញឹម ពីព្រោះ​កញ្ញា​បានគិត​ថា​ជា​មេ​គ្រួសារ​ម្នាក់ ត្រូវ​ប្រឈម​ដោះស្រាយ​គ្រប់​បញ្ហា​ទាំង​ប៉ា​ឈឺ​ត្រូវ​នាំទៅ​ពេទ្យ ប៉ា​ម៉ាក់​ឈ្លោះទាស់ទែង​គ្នា​ក៏​កញ្ញា​ធ្វើជា​អាជ្ញាកណ្តាល​ផងដែរ​។ ហេតុនេះ​កញ្ញា​ត្រូវ​ញញឹម​ជានិច្ច​មិន​ថា​ជាមួយ​មហាជន ឬ ក្រុមការងារ​។​

​គួរបញ្ជាក់​ផងដែរ​ថា នី មុនីនាថ បាន​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយ​អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុង សូ​ឡាង ក្នុងអំឡុង​ឆ្នាំ​២០១៤​។ ប៉ុន្តែ គម្រោង​រៀបការ​ត្រូវបាន​ផ្តាច់​ទៅវិញ ក្រោយ​ផ្ទុះ​រឿង​ត្រូវ​អតីត​គូ​ដណ្តឹង​ប្តឹង​ទាមទារ​ប្រាក់​ដែល​ធ្លាប់បាន​ឧបត្ថម្ភ​ទៅ​នាង​នាពេល​កន្លងមក​ចំនួន​១២​ម៉ឺន​ដុល្លារ ដែលនាំឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ទាំង​នៅក្នុង​សង្គម​សិល្បៈ និង​មជ្ឈដ្ឋាន​ទូទៅ​៕ ដោយ​៖ លឹម ហុង​

spot_img
×