Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស បុក​ទ្រូង​ផ្លូវបែក​អស់​មួយ​កង់​ដាច់​ក្រ​ទ្បេ ទៅមុខ​លែងរួច​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយគ្រឿង ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បែក​អស់​មួយ​កង់ រថយន្ត​ដាច់​ក្រ​ទ្បេ​ទៅមុខ​លេង​រួច សំណាង​មិនមាន​មនុស្ស​រងរបួស​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០ ទល់មុខ​មន្ទីរពេទ្យ​បាយ័ន នៅលើ​ស្ពាន​អាកាស​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ទឹកស ពាក់​ផ្លាកលេខ​ភ្នំពេញ​2X- 5955 ធ្វើដំណើរ​តាម​បណ្តោយ​ស្ពាន​អាកាស​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ ជ្រុល​បុក​ទ្រូងផ្លូវ​បែក​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក​ដាច់​ក្រ​ទ្បេ​ទៅមុខ​លែងរួច តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខណ្ឌចំការមន បាន​ចុះ​មកដល់​ចំណុចកើតហេតុ ទំនាក់ទំនង​ទៅ​ជំនាញ​មក​ស្ទូច​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×