Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្ទឹងមានជ័យ​ទី​៣ ប្រើពេល​មិន​ដល់​២​ម៉ោង​ផង ក្របួច​បាន​ជនសង្ស័យ​ចោរ​ឆក់យក​ទូរស័ព្ទដៃ​ចំនួន​២​នាក់​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ បាន​ប្រើប្រាស់​ពេលវេលា​មិន​ដល់​២​ម៉ោង​ផង ក្របួច​បាន​ជនសង្ស័យ ឆក់យក​ទូរ​សព្ទ​ដៃ​ចំនួន​២​នាក់ ដែល​ប្រតិបត្តិការ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី ឯម ភា​រី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ស្ទឹងមានជ័យ​ស្ទឹងមានជ័យ​ទី​៣ ក្របួច​បាន​ចោរឆក់​ចំនួន​២​នាក់
​កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

ជនសង្ស័យ​ឈ្មោះ​អ៊ឹម ម៉ាលី ហៅ ម៉ាប់ បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជនរងគ្រោះ​ឈ្មោះ សេង មុត្តា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជិះ​ពី​ចំណុច​ស្តុ​ប​សេះស ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ទៅកាន់​ម្ដុំ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ ៣ ពេល​ដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ឈ្មោះ អ៊ឹម ម៉ាលី បានឱ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ​កង់​បី ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក Iphone H plus ពណ៌​ទឹកមាស ហើយ​បាន​រត់គេចខ្លួន យក​ទូរស័ព្ទ​ដែល​ឆក់​បាន​ទៅ​ឲ្យ​បក្ខពួក​ម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បី​យកទៅលក់​។

​លុះ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១.​ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​) ទី​២.​ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​) នៅ​ចំណុច​ផ្លូវលំ ភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទដៃ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ហើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ កំពុង​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី ៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×