Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​រូប​ស្រស់​ស្រក់​ទឹកភ្នែក​គួរ​ឲ្យ​អាណិត​! ព្រោះតែ​លុយ ៥០០ ដុល្លារ ហ៊ាន​ប្រថុយ​ស៊ីឈ្នួល​នាំ​គ្រឿងញៀន​ពី​កម្ពុជា ចូល​វៀតណាម ត្រូវ​ជាប់គុក​អស់​មួយជីវិត​

spot_img

​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ តុលាការ​ប្រជាជន​ខេត្ត​អាន​យ៉ាង​បាន​កាត់ទោស​ជន​ជាប់​ឈ្មោះ Do Nhu Y ភេទ អាយុ ២៨ ឆ្នាំ រស់នៅ​ខេត្ត Ca Mau ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​។​

​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី ២ ខែមិថុនា កន្លងទៅនេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រកទ្វារព្រំដែន​ឡុង​ប៊ិ​ញ និង​នគរបាល​ស្រុក​អាន​ភូ បាន​ចុះ​ល្បាត​នៅតាម​ព្រំដែន​ក្នុង​តំបន់​ខា​ញ​អាន​។​

​នៅពេលនោះ ក្រុម​ល្បាត​បាន​រកឃើញ Do Nhu Y និង​បុរស​២​នាក់​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) កំពុង​ជិះ​ម៉ូតូ ហើយដោយ​មានការ​សង្ស័យ ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​។ ប៉ុន្តែ ដោយសារ​យប់​ង​ងិ​ត បុរស​២​នាក់​នោះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​តាមរយៈ​ការឆែកឆេរ​កាបូប កម្លាំង​ជំនាញ​បាន​រកឃើញ​ថ្នាំ​ប្រភេទ Ketamine ២ គីឡូក្រាម​, ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ៩៤០ ក្រាម និង​ថ្នាំ​គ្រាប់​ប្រភេទ MDMA ចំនួន ២,៩៨០ គ្រាប់ (​ទម្ងន់ ១១៥០ ក្រាម​)​។​

​ក្រោយ​ចាប់ខ្លួន ជនជាប់ចោទ Do Nhu Y បាន​សារភាពថា ខ្លួន​ទទួល​ស៊ីឈ្នួល​ដឹកជញ្ជូន​គ្រឿងញៀន​ទាំងនោះ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ទីក្រុង​ហូជីមិញ ក្នុងតម្លៃ ៥០០ ដុល្លារ​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ vaaju.com)


spot_img
×