Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ផលិត​ដែកថែប​ហុង​ឌី​សេង វិនិយោគ​ក្នុង​ទឹកប្រាក់​ជិត ៣០​លាន​ដុល្លារ នៅ​ស្រុក​ឧដុង្គ

spot_img

​កំពង់ស្ពឺ​៖ ក្នុង​ពិធី​សំណេះសំណាល​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ជាមួយ​និយោជិត កម្មករ​និង​ទស្សនកិច្ច​ការងារ​នៅ​រោងចក្រ​ស្លរ​ដែក​របស់​ក្រុមហ៊ុន​ហុង ឌី​សេង នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ហុង ឌី​សេង បានប្រកាស​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន មាន​គម្រោង​ច្បាស់លាស់ និង​គ្រោង​ផលិត​ដែក​ស​សៃ​រ​ឱ្យបាន ១៥​ម៉ឺន​តោន ក្នុង​ឆ្នាំ​ដំបូង និង ឆ្នាំ​បន្ទាប់​ចំនួន ២០​ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។​

​តំណាង​ក្រុមហ៊ុន បានឱ្យដឹងថា រោងចក្រ​ស្លដែក​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត ៣០​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ​ជាង​១២ ហិកតា ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​គ្រោង​នឹង​ដំណើរការ​ពេញលេញ នៅ​ខែ​វិ​ច្ឆ​កា​ខាងមុខនេះ​។​

​បើតាម​តំណាង​ក្រុមហ៊ុន បានឱ្យដឹង​ទៀតថា ដោយសារ​រោងចក្រ​ភាគច្រើន ដំណើរការ​សង្វាក់​ផលិតកម្ម​នៅពេល​យប់ ដូចនេះ​ត្រូវការ​កម្លាំង​ថាមពល​អគ្គិសនី​បន្ថែមទៀត ដើម្បី​បង្គ្រប់​តម្រូវការ​។ កន្លងមក​អគ្គិសនី​កម្ពុជា ធ្លាប់បាន​ភ្ជាប់​ចរន្តអគ្គិសនី​ក្នុង​រោងចក្រ​នេះ ចំនួន ១៦០០០ KVA រួចមកហើយ ដូចនេះ​នៅ​ខ្វះ​ថាមពល​អគ្គិសនី​ប្រមាណ ៣៧០០០ KVA បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​ថាមពលអគ្គីសនី​មាន ចំនួន​សរុប ៥៣០០ KVA ឬ​ស្មើ​និង​ជាង ៥០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​បង្គ្រប់​ថាមពល​អាច​ដំណើរការ​សង្វាក់​ផលិតកម្ម ព្រមទាំង​ប្រើប្រាស់​ក្នុង​អគារ​ការិយាល័យ​ផងដែរ​។​
​ជាមួយនឹង​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​រោងចក្រ​ស្លដែក​របស់​ក្រុមហ៊ុន​ហុង ឌី​សេង
​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បានឱ្យដឹងថា និង​មិន​ធ្វើឱ្យ​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​ដែល​ចូលមក​វិនិយោគ​នៅ​តំបន់​ស្រុក​ឧដុង្គ​នៃ​ខេត្តកំពង់ស្ពឺ​នេះ ភ័យព្រួយ​ខ្វះ​អគ្គិសនី ដើម្បី​ប្រើប្រាស់​ក្នុង​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ឡើយ​។​

​គួរ​បញ្ជាក់ថា រោងចក្រ​ដែកថែប​របស់​ក្រុមហ៊ុន ហុង​ឌី​សេង បាន​ដំណើរការ​សាងសង់ និង​បំពាក់​គ្រឿងចក្រ​រួចរាល់​ចប់សព្វគ្រប់​ក្នុង​តុលា​ខាងមុខនេះ ហើយ​និង​ចាប់ផ្តើម​ដំណើការ​ផលិត​ម្ម​នៅ​ដើមខែ​វិច្ឆិកា និង​បង្កើត​ឱកាស​ការងារ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ដោយ​ប្រើប្រាស់​កម្លាំង​កម្ម​ករស​រុ​បប្រមាណ ២៥០​នាក់​៕
​ដោយ​៖CEN​

    

spot_img
×