Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករ​ប្រមាណ​១.០០០​នាក់ មាន​ជម្លោះដីធ្លី​រាំ​រ៉ៃ មកពី​ខេត្ត​ចំនួន​៤ តវ៉ា​ដល់​មុខក្រសួង​រៀបចំ​ដែនដី​

spot_img

​ភ្នំពេញ​៖ ប្រជាកសិករ​ប្រមាណ​១.០០០​នាក់ ដែលមាន​ជម្លោះដីធ្លី​រាំ​រ៉ៃ មកពី​ខេត្ត​ចំនួន​៤ គឺ​ស្វាយរៀង ត្បូងឃ្មុំ ព្រះសីហនុ​និង​កោះកុង បាននាំគ្នា​ឡើង​តវ៉ា​ដល់​មុខ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ជួយ​ដោះស្រាយ​។

​ប្រជាពលរដ្ឋ​ទាំងនោះ មាន​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយចំនួន​។​

​តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​ក៏មាន​ពលរដ្ឋ​ដែល​សកម្ម​ក្នុងការ​តវ៉ា​រឿង​ដីធ្លី​នេះ ត្រូវ​ជាប់ពន្ធនាគារ និង​អ្នក​ខ្លះទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​។​

​ពួក​សកម្មជន​ដីធ្លី​ទាំងនេះ បាននាំគ្នា​បិទផ្លូវ​ព្រះមុនីវង្ស​មួយសន្ទុះ​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​ដីធ្លី​របស់​ពួកគេ​។ តែ​ក្រសួង​រៀបចំ​ដែនដី បាន​បដិសេធ​មិន​ទទួល​ធ្វើការ​ដោះស្រាយ​ឡើយ ដោយ​អះអាងថា​ការទាមទារ​របស់​ពល​រដ្ឋ​ទាំងនោះ មិនមាន​មូលដ្ឋាន​ច្បាប់​។

​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មានប្រសាសន៍ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ការដែល​អាជ្ញាធរ​រារាំង​ក្រុម​ប្រជាពលរដ្ឋ​មិនឱ្យ​ដើរ​នោះ ដើម្បី​រក្សា​សណ្ដាប់​សាធារណៈ និង​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​។ បើ​គ្រាន់តែ​គោលបំណង​ក្នុងការ​ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ​ពី​ស្ថាប័ន​ណាមួយ ដូចជា ការដាក់​ញត្តិ ជូនដំណឹង​ផ្សេងៗ ដែល​មិនចាំបាច់​ប្រមូលផ្ដុំ​រហូត​ទៅដល់​ច្រើន រហូត​ទៅដល់​ប៉ះពាល់​សណ្ដាប់​សាធារណៈ ចរាចរណ៍ កកស្ទះ​ផ្លូវ ឬ​អាច​បារម្ភ​ឈានទៅដល់​បញ្ហា​សន្តិសុខ​ផ្សេងទៀត អ៊ីចឹង​ហើយ​បានជា​យើង រៀបចំ​ការងារ​ហ្នឹង​ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។

បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១.០០០​នាក់ បាន​លើកគ្នា​តវ៉ា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ទាមទារ​ឱ្យ​ក្រសួង​នេះ រក​ដំណោះស្រាយ​ចំពោះ​បញ្ហាដីធ្លី​របស់​ពួកគេ ដែល​អះអាងថា មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​នោះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​មួយ​បញ្ជាក់​អំពី​ជំហរ​របស់ខ្លួន ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដែល​អះអាងថា មាន​វិវាទ​ដីធ្លី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×