Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយក​ប្រតិបត្តិ​សែ​ល​កាត បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី “​បុគ្គល​ទាំង ១០០​នាក់ ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​” របស់​គេហទំព័រ​ល្បីល្បាញ Business Insider

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមហ៊ុន​សែ​ល​កាត មាន​មោទនភាព ដោយ​ទទួលបាន​នូវ​ការទទួលស្គាល់​ជា​អន្តរជាតិ​ជាថ្មី​ម្តងទៀត តាមរយៈ​ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី “​បុគ្គល​ទាំង​១០០​នាក់ ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​”​។

Business Insider គឺជា​គេហទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ​និង​ធុរកិច្ច ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ប្រទេស​ចំនួន ១៤​។ គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ទៀត​នោះ គ្រាន់តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយគត់​ប៉ុណ្ណោះ គេហទំព័រ​នេះ មាន​អ្នកតាមដាន​ចំនួន​ដល់​ទៅ​ជាង ១០ លាន​នាក់​ឯណោះ​។
​បញ្ជី​ឈ្មោះ​ដ៏​មាន​កិត្យានុភាព​នេះ បាន​រាយ​នាម ក្រុមហ៊ុន​សែ​ល​កាត ឱ្យនៅ​រួមជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយ​គោលបំណង​ធំ គឺ​សំដៅ​លើកកម្ពស់​បុគ្គល​ទាំងឡាយណា ដែល​កំពុង​ជម្រុញឱ្យមាន​ការផ្លាស់ប្តូ​រ និង​នុ​វា​នុ​វត្ត​ន៍​នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ ក៏ដូចជា​នៅក្នុង​ឧស្សាហកម្ម​ទាំងមូល​ផងដែរ​។
​នៅក្នុង​បទសម្ភាសន៍ លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែងប្រាប់​គេហទំព័រ Business Insider ឱ្យដឹងថា គាត់​គឺជា​មនុស្ស​ម្នាក់​ដែលមាន​ជំនឿ​ចិត្ត​បំផុត ទៅលើ​ឥទ្ធិពល​ផ្នែក​មនុស្សធម៌​នៃ​ឌីជីថល​នីយកម្ម ជាពិសេស​នៅតាម​តំបន់​ជនបទ​ទូទាំងប្រទេស​ក​ម្ពុ​ជា​តែម្តង​។​

លោក​បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​ការ​ជម្រុញ​លើកកម្ពស់​វិស័យ​ឌីជីថល នឹង​ជួយ​ផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ពោលគឺ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​វិស័យ​អប់រំ សុខុមាលភាព វិស័យ​កសិកម្ម ក៏ដូចជា​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​ចូលរួម​នៅក្នុង​ថ្នាល​សកល​ផងដែរ​” ។
“​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​បណ្តាញទូរស័ព្ទ​ចល័ត​ជា​មោទនភាព​របស់​ជាតិខ្មែរ​តែមួយគត់ មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ធានា​នូវ​ការនាំមក​ជូន​បណ្តាញ 5G ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កម្រិតជីវភាព​របស់​ព​ល​រដ្ឋ ក៏ដូចជា​បង្កើន​នូវ​គុណភាព​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​ផងដែរ​”​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ គឺជា​ការទទួលស្គាល់​ដ៏​ជាទី​មោទន​បំផុត សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត និង​ផ្នែក ICT ទាំងមូល របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​។
“​យើង​ប្តេជ្ញា​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់លោក​ប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​ឌីជីថល​នីយកម្ម​ពេញលេញ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ឧស្សាហកម្ម ៤.០”​។
•​ ​ក្រុមហ៊ុន​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានធ្វើការ​សាកល្បង​បណ្តាញ 5G ផ្ទាល់ នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៨​។​
•​ ​មួយឆ្នាំ​បន្ទាប់មក សែ​ល​កាត ក៏បាន​ដំឡើង​ទីតាំង​បណ្តាញ 5G ដំណើរការ​ដោយ​ឯករាជ្យ ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។
•​ ​នៅក្នុង​ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​សាកល្បង​ប្រើប្រាស់​បណ្តាញ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែលជា​សេវាកម្ម​ទូរ​វេជ្ជសាស្ត្រ (Telemedicine) សម្រាប់​ជួយ​ដល់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​សូម​ចូល​អាន​បន្ថែម​នៅទីនេះ​: https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson៕​ដោយ​៖CEN

spot_img
×