Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត​ថ្នាំញៀន​៧៥០​គ្រាប់ កាំភ្លើង​១​ដើម រថយន្ត​ធុន​ដ្រា​១​គ្រឿង​

spot_img

​ពោធិ៍សាត់ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​វាលវែង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រ​ម៉ោ​យ ក្រោម​ការដឹកនាំ​បញ្ជា​និង​ចង្អុល​ការ​ដោយ​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ដឹកជញ្ជូន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច អូរ​ចំណោទ​ដើម​ជ្រៃ ស្ថិត​ក្នុងភូមិ ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៤០ នាទី ។​

​លោក​វរសេនីយ៍ ធាង ឡេង អធិការនគរបាល បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ៖ ១.​ឈ្មោះ វី វ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​គោ​ឃុំ​ទន្លេរ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ជួញដូរ ) ២.​ឈ្មោះ ឆេន ថាវ​រី ភេទ ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ ភូមិ​មល ឃុំរ​កាត ស្រុក​ភ្នំក្រវាញ (​ជួញដូរ ) និង​៣.​ឈ្មោះ ហ៊ីម ហួយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ។​

​ប្រភព​ដដែល​បាន​បន្តថា វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត បាន រួមមាន​៖ ម្សៅ ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ២​កញ្ចប់ ធំ​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក និង​ខៀវ ប្រភេទ (WY) ចំនួន ៧៥០ គ្រាប់ , អាវុធខ្លី ម៉ាក PX4 Storm ១ ដើម , រថយន្ត ម៉ាក TOYOTA TUNDRA ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ធំ 2A-2007 ចំនួន​១ គ្រឿង​និង​ម៉ូតូ​ម៉ាក DREAM FI 110c ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BT-3192 ចំនួន​១ គ្រឿង ។​

​ករណីនេះ ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×