Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង​និង​រថយន្ត​ឡិច​ស៊ី​មួយ​គ្រឿង​នៅ​ខេត្ត​កំពង់ធំ​

spot_img

​ខេត្ត​កំពង់ធំ ​៖ មាន​គ្រោះ​អគ្គីភ័យ​មួយ​កើតឡើង​នៅ​ភូមិ​រនាម​ឃុំ​មានជ័យ​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​និង​រថយន្ត​ឡិច​ស៊ី​មួយគ្រឿង​។​

សមត្ថកិច្ច​ឱ្យដឹងថា​៖​ម្ចាស់ផ្ទះ​ឈ្មោះ​អ៊ូ ហៀ​ង ភេទ​ប្រុស ជា​គ្រូបង្រៀន មាន​ប្រពន្ធ​ឈ្មោះ ជុំ សុជាតា ជា​គ្រូបង្រៀន នៅ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែន​មាន​ជ័យ​។ អគ្គីភ័យ​បាន​ឆេះ​អស់​ទាំងស្រុង នូវផ្ទះ​១​ខ្នង ទំហំ​៤​ម៉ែត្រ​គុណ​១០​ម៉ែត្រ និង​ឡាន​ឡិច​សីស​RX៣០០ ចំនួន ១ គ្រឿង ព្រម​ទាំង​សម្ភារៈ​មួយចំនួន​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​នោះ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×