Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុ​ក វ​ឌ្ឍ​នា ដាក់ចិត្ត​មិន​រាថយ​ក្នុង​អាជីព ប្រាថ្នា​ជាប់​ជម្រើសជាតិ​បំពេញ​បំណង​សព​ឪពុក​

spot_img

​ភ្នំពេញ​៖ ខ្សែការពារ​សូល​ទី​ឡូ​អង្គរ ស៊ុ​ក វ​ឌ្ឍ​នា បង្ហើប​ប្រាប់ CNCC ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា ក្រោយពី​បាន​ឱកាស​លេង​នៅ​ក្លិប​លី​គ​កំពូល រូបគេ​នៅមាន​ក្ដី​ប្រាថ្នា​ដ៏​ធំ​មួយទៀត​ក្នុង​អាជីព​បាល់ទាត់ គឺ​ការជាប់​ជម្រើសជាតិ ដើម្បី​បំពេញ​បំណង​ឪពុក​របស់ខ្លួន ដែល​បាន​លាចាក​លោក​ទៅ​។​

«​ប៉ា​ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ជំរុញ​លើកទឹកចិត្ត​ខ្ញុំ​ខ្លាំងជាងគេ​ក្នុង​គ្រួសារ​។ កាល​ប៉ា​នៅ គាត់​តែងតែ​ដាស់តឿន​ឱ្យ​ខ្ញុំ​ខំ​ហ្វឹកហាត់ ឱ្យ​តស៊ូ​អត់ធ្មត់ ហើយ​សំខាន់​ជាងគេ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ចង់ឃើញ​ខ្ញុំ​ពាក់អាវ​ជម្រើសជាតិ ប៉ុន្តែ​ខ្ញុំ​ធ្វើ​អត់​ទាន់​បានទេ ហើយ​ប៉ា​បាន​ចាក​ចេញទៅ​បាត់​ហើយ​»​។​
​ទាំងនេះហើយ ធ្វើឱ្យ​អតីត​យុវជន​ទ័ព​ខាងលើ មាន​ឆន្ទៈ​កាន់តែ​មោះមុត​ក្នុងការ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​បំពេញ​បំណង​អ្នកមានគុណ​របស់គេ បើទោះជា​ពេលនេះ​ឪពុក​របស់ វ​ឌ្ឍ​នា បាន​លាចាក​លោក​ទៅហើយ​ក្ដី​។​

​ស៊ុ​ក វ​ឌ្ឍ​នា កីឡាករ​មាន​វ័យ ២១​ឆ្នាំ មាន​ប្រភពពី​ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ជាមួយ​ក្រុម​ថ្នាល​របស់​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ មុន​ទៅ​សាកល្បង​សមត្ថភាព​បាន​ជោគជ័យ​នៅ​ទឹកដី​អង្គរ ជាមួយ​ក្លិប​បាល់ទាត់​សូល​ទី​ឡូ កាលពី​ឆ្នាំ ២០១៩​កន្លង​៕ ដោយ ៖ វិឆ្ឆិកា​

spot_img
×