Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ (PP-LC) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រសួង និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ឱ្យ​កិច្ចព្រមព្រៀង​នេះ មាន​ខ្លឹមសារ​ជា​គតិយុត្តិ​គ្រប់​ជ្រុងជ្រោយ​អាច​ទទួលយកបាន​ពី​គ្រប់ភាគី ជាពិសេស​បម្រើឱ្យ​ប្រយោជន៍​ជាតិ​ជារួម ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល​ក្នុងការ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​ថ្លៃ និង​សេវាកម្ម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការផ្ដល់​ធាតុ​ចូល​ដ៏​មានតម្លៃ​បំផុត​របស់​អង្គប្រជុំ ក្នុង​បុព្វហេតុ​ឱ្យ​ការរៀបចំ​កិច្ចព្រមព្រៀង​នេះ មា​នស​ង្គ​ត​ភាព​ទៅនឹង​បរិបទ​ច្បាប់ សង្គម និង​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត​វែងឆ្ងាយ ព្រមទាំង​បាន​ណែនាំ​ក្រុមការងារ​ចំពោះ​កិច្ច​ធ្វើការ​ងារ​នេះ ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​ភាគី​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​វិនិយោគ សំដៅ​ឱ្យ​គម្រោង​នេះ មានដំណើរ​ការ​រលូន​ស្របតាម​កាលវិភាគ​ដែល​បានគ្រោង​ទុក​៕ ដោយ​៖​កូ​ឡាប​

spot_img
×