Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ​បែប​ព្យាបាល​ជំងឺ​ចំនួន ៧៣៥ នាក់​​ នឹង​អនុញ្ញាត​ឲ្យ​ចូល​ព្យាបាល​ជំងឺ​នៅ​ថៃ ក្នុងនោះ​រួមមាន​កម្ពុជា​ដែរ​

spot_img

​នាយកដ្ឋាន​ទ្រទ្រង់​សេវាកម្ម​សុខភាព​ថៃ បាន​និយាយថា អ្នកទេសចរ​បែប​ព្យាបាល​ជំងឺ​ចំនួន ៧៣៥ នាក់​មកពី​ប្រទេស​កម្ពុជា ចិន មី​យ៉ាន់​ម៉ា និង​អូស្ត្រាលី កំពុង​ទទួល​ការព្យាបាល​នៅ​ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។ ប្រទេស​ថៃ រំពឹងថា​នឹង​រកប្រាក់​ចំណូល​ពី​ភ្ញៀវទេសចរ បែប​ព្យាបាល​ជំងឺ​ប្រហែល ២៥ លាន​បាត ឬ ៨០៣.២៦៣ ដុល្លារ​សម្រាប់​ប្រទេស​។​

​ភ្ញៀវទេសចរ​បរទេស​ជាង ២,២៧០ នាក់​មកពី​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ជប៉ុន និង​គុយ​វ៉ែត ត្រូវបាន​គេ​រាយការណ៍​ថា មានបំណង​ចូល​ប្រទេស​ថៃ ហើយ​រំពឹងថា​នឹង​រកចំណូលបាន​ចំនួន ១១៥ លាន​បាត (៣,៧ លាន​ដុល្លារ​) ។​

​កាលពី​ថ្ងៃទី ១៥ ខែកញ្ញា​នេះ គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​បរទេស ដែល​យល់ព្រម​នឹង​ការដាក់​ឱ្យនៅ​ដាច់​ពី​គេ​រយៈពេល ១៤ ថ្ងៃ​និង​ស្នាក់នៅ​យ៉ាងតិច ៩០ ថ្ងៃ​ដែល​អាច​ពន្យារ​ដល់ ២៧០ ថ្ងៃ​ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។​

​ទិដ្ឋាការ​ទេសចរណ៍​ពិសេស​រយៈពេល ៩០ ថ្ងៃ​អាច​ពន្យារ​បាន​ពីរដង សម្រាប់ ៩០ ថ្ងៃ​ក្នុង​មួយ​លើក​។ អ្នកទេសចរ​ស្នាក់នៅរ​យៈ​ពេល​យូរ​អាច​ចាប់ផ្តើម​មកដល់​នៅ​ខែក្រោយ​។ ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានបង្ហាញ​ផែនការ​ចុងក្រោយ​របស់ខ្លួន កាលពី​ថ្ងៃ​សុក្រ ក្នុង​ការបើក​ភ្ញៀវទេសចរ​ពី​បរទេស​ឡើងវិញ ដោយមាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ២.២៧០ នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ទៅ​ប្រទេស​ថៃ​។​

​លោក​វេជ្ជបណ្ឌិត Chakrarat Pittayawonganon ប្រធានការិយាល័យ​យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ (DDC) បាន​និយាយ​កាលពី​ម្សិលមិញ​ថា ភ្ញៀវទេសចរ​បរទេស​ត្រូវតែ​បង្ហាញ​ភស្តុតាង នៃ​ការធ្វើ​តេស្ត​អវិជ្ជមាន Covid-19 មិន​លើសពី ៧២ ម៉ោង​មុនពេល​ធ្វើដំណើរ​។ ពួកគេ​ក៏ត្រូវ​មាន មានការ​ធានារ៉ាប់រង​សុខភាព​សម្រាប់​ការធ្វើដំណើរ​អន្តរជាតិ និង​ចំនួន​ទឹកប្រាក់​អប្បបរមា ដែល​បានបញ្ជាក់​នៅក្នុង​គណនី​ធនាគារ​របស់​ពួកគេ ក៏ដូចជា​កំណត់ត្រា​នៃ​ការមិន​ទៅ​ទស្សនា​កន្លែង ដែលមាន​មនុស្ស​ច្រើន​មុនពេល​ពួកគេ​ចាកចេញ​។​

​ក្នុងអំឡុងពេល​ដាច់ដោយឡែក​ពីគ្នា​ក្នុងស្រុក ភ្ញៀវទេសចរ​ត្រូវតែ​ត្រូវបាន​ធ្វើតេស្ត​ពីរដង​ដើម្បី​រកមើល Covid-19 នៅ​ដើម​និង​ចុងបញ្ចប់​នៃ​ដំណើរការ​ធ្វើតេស្ត​។ ប្រសិនបើ​ការធ្វើ​តេស្ត​ទាំងពីរ គឺ​អវិជ្ជមាន​សម្រាប់​វីរុស​ពួកគេ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​៕

ប្រភព​៖ Bangkok Post
​ដោយ​៖CEN​

spot_img
×