Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បី​បាត់​! ប្រាប់ថា​មិនមែន Edit ទេ តែ​គេ​នៅតែ​មិន​ជឿថា នាង​ជិះ​ម៉ូតូ​គេច​ឆ្កែ ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​… (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ​បាន​កំពុង​ផ្ទុះ​ពេញ​បណ្តាញ​សង្គម Tik Tuk ដែល​បង្ហាញ​ក្មេងស្រី​ជំទង់​ម្នាក់​ត្រូវ​ជាំ​ពេញមុខ ដែល​ហាក់ដូចជា​ហេតុការណ៍​មនុស្ស​ប្រុស​វ៉ៃ​ស្រី​បាន​កើតឡើង​ផ្ទួនៗ​គួរ​ឲ្យ​ខ្លាច​ពេក​ហើយ​។​

​យ៉ាងណាមិញ តាមរយៈ​វីដេអូ​នេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជឿថា នាង​បាន​ខិតខំ Edit ឲ្យ​លេចចេញ​ដូច​ត្រូវ​រង​អំពើហិង្សា​បែក​មុខ ដើម្បី​ធ្វើ​ត្រាប់​តាម​អ្នក​ដែល​ត្រូវ​ប្តី ឬ សង្សារ​វ៉ៃ ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​។ ប៉ុន្តែ បើទោះជា​នាង​ខំ​ពន្យល់​ប្រាប់ថា វា​មិនមែនជា​ការពិត​យ៉ាងណា ក៏​មនុស្ស​មួយចំនួន​នៅតែ​មិន​ជឿ​នោះដែរ​។​

​បើតាម​ស​ម៉ី​ខ្លួន​ផ្ទាល់​បានបញ្ជាក់​ប្រាប់ថា នាង​ត្រូវ​រងរបួស​ដួល​ម៉ូតូ​ចូល​ព្រៃ ដោយសារ​ជិះ​គេច​ឆ្កែ​មួយ​ហ្វូង ហើយ​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ បន្ទាប់ពី​ចេញ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់​នាង​។ ហើយ​នាង​ថែមទាំង​មាន​វីដេអូ​ភស្តុតាង​ដេក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ជាមួយ​ស្នាមរបួស​ឃើញជាក់ស្តែង​ទៀតផង​ដែរ មិនមែន​ជាការ Edit នោះទេ​។​

​តែ​ទោះយ៉ាងណា វីដេអូ​នេះ​បាន​កំពុង​រីក​រាល​យ៉ាង​លឿន ដោយមាន​ការ​ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សើច​ឡើង​ចុះ​ពោះ​តែម្តង​៕ ដោយ​៖ លឹម ហុង​



spot_img
×