Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី​បង្កើត គីម ជុង​អ៊ុន នឹង​ទៅ​ចូលរួម​ព្រឹត្តិការណ៏​អូឡាំពិក​នៅ​កូរ៉េ​ខាងត្បូង​

spot_img

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងចូលរួម​ព្រឹត្តិការណ៏កី​ឡាអូ​ឡាំ​​ពិ​ក​រដូវរងា ដែល​នឹង​ធ្វើ​ការបើក​នៅ​តំបន់ Pyeongchang ក្នុង​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​​សុក្រ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​។​

​គីម យូ​ជុង (Kim Yo-jong) មន្ត្រីជាន់ខ្ពស់​គណបក្ស​កម្មករ​កូរ៉េខាងជើង ដែល​ត្រូវបាន​តែងតាំង​​ជា​អ្នកកាន់កាប់​កិច្ចការ​នយោបាយ​កាលពី​ឆ្នាំមុន នឹង​ក្លាយជា​មនុស្ស​ទីមួយ នៃ​គ្រួសា​រគីម ដែល​នឹង​ទៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ក្នុង​ការបើក​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើការ​ហែរ​ក្បួន​ព្យុះ​ហ​យាត្រា​ក្រោម​ទង់ជាតិ​​តំណាង​តែ​មួយ​។​

តើ គីម យូ​ជុង ​ជា​នរណា​?

​នាង​ត្រូវបាន​គេ​ជឿជាក់ថា​កើត​ក្នុង​ឆ្នាំ ១៩៨៧​។ នាង​គឺជា​កូនស្រី​ពៅ​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាង​​ជើង គីម ជុងអ៊ីល និង​ជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន គីម ជុង​អ៊ុន​។ នាង​មាន​អាយុ ប្អូន គីម ជុង​អ៊ុន​ ប្រហែល ៤​ឆ្នាំ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​នឹង​បងប្រុស​​របស់​នាង​។​

​នាង​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិច ជុំវិញ​ការ​ជាប់ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​​កូរ៉េខាងជើង​៕ សុភ័ក្ត្រ

spot_img
×