Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​របួសធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​(វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប ខណៈពេល​មកដល់​ចំណុចកើតហេតុ ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​របួសធ្ងន់ បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាម​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៨​និង​៣០ នាទី​ព្រឹក​ថ្ងៃ​អង្គារ​ទី ២២ ខែកញ្ញា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ ២០០២ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ 1Q 0320 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ជិត​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក lexus RX330 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 2BA 8757 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​បញ្ច្រាសទិស​គ្នា ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ ជាមួយនឹង​ជំនាញ ចុះមក​ដល់​រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក នៅ​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​


spot_img
×