Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Putin រាយការណ៍​ពី​ចំណូល​របស់​ខ្លួន ក្នុង​រយៈពេល ៦​ឆ្នាំ​

spot_img

​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន មាន​ចំណូល​ប្រមាណ ៦៧៥.០០០​ដុល្លារ ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ ២០១១-២០១៦​។​

​តាម​គណៈកម្មាធិកា​របោះ​ឆ្នោត​កណ្តាល​របស់​រុស្ស៊ី លោក Putin បានប្រកាស​ទ្រព្យសម្បត្តិ​ចន្លោះ​ឆ្នាំ ២០១១-២០១៦ របស់​ខ្លួន​មាន​ចំនួន​ជាង ៣៨,៥​លាន Rup (​ប្រមាណ ៦៧៥.០០០​ដុល្លារ​) ដែល​រួមមាន ៖ បៀវត្សរ៍​ប្រធានាធិបតី ប្រាក់​សោធន​និវត្តន៍​កងទ័ព និង​ចំណូល​ពី​បញ្ញើ​រធនាគារ -​នេះ​បើ​តាម​ទីភ្នាក់ងារ TASS ។​

​ក្រៅពី​នោះ​លោក​នៅ​ជា​ម្ចាស់ផ្ទះ​ទំហំ ៧៧​ម៉ែត្រការ៉េ និង​កា​រ៉ាស់​ទុក​រថយន្ត​មួយ ទំហំ ១៨​ម៉ែត្រការ៉េ ស្ថិតនៅ Moscow​។ លោក Putin មាន​រថយន្ត​ឯកជន ៤​គ្រឿង និង​គណនី ១៣ នៅ​ធនាគារ ដែល​ក្នុងនោះ​មាន​ទឹកប្រាក់​សរុប ១៣,៨​លាន Rup (​ប្រមាណ ២៤០.០០០​ដុល្លារ​)​។​

​តាម​ច្បាប់​រុស្ស៊ី បេក្ខភាព​ប្រធានាធិបតី​ទាំងអស់​សុទ្ធឹង​ត្រូវរាយការណ៍រាល់​ព័​ត៌​មាន​ពី​ចំណូល និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ពេញ​អំឡុង ៦​ឆ្នាំកន្លងមក​។ ចម្លែក​ត្រង់​លើក​នេះ លោក Putin ពុំ​ឈរឈ្មោះ​ជា​បេក្ខជន​គណបក្ស​របស់​ខ្លួន​ទៀត ថ្វី​បើ​លោក​ជា​ស្ថាបនិក​ក្តី ដោយ​បែរ​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​ទៅវិញ​។​

​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​៕ សូ​យ​ន​

spot_img
×