Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ប្រតិកម្ម ក្រោយ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​អូស្ត្រាលី ដាក់​រូប​ប្រាសាទ​អង្គរ តែ​ដាក់ពាក្យ​វៀតណាម​, ក្រសួងទេសចរណ៍ ទាក់ទង​ឱ្យ​កែសម្រួល​

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​២២​ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជាច្រើន​ទៀត បាន​ផ្ទុះ​ការរិះគន់ និង​ប្រតិកម្ម​ជាខ្លាំង​លើ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​របស់​អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែល​យក​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ​ពាក្យ​សម្គាល់​ប្រទេស​វៀតណាម​នៅ​ពីលើ​។​

«Wendy Wu Tours» ជាទី​ភ្នាក់ងារទេសចរណ៍​ដ៏​ល្បី​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា ជា​ញឹកញាប់​។ ថ្មីៗ​នេះ គេហទំព័រ​របស់​ទីភ្នាក់ងារ​ទេសចរណ៍​មួយ​នេះ បាន​បង្ហោះ​រូបភាព​ស្ដីពី​តំបន់​ទេសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ក៏មាន​រូបភាព​ប្រាសាទអង្គរវត្ត​ដ៏​ស្រស់​ឆើតឆាយ​របស់​កម្ពុជា​ផងដែរ​។​
​ប៉ុន្តែ​គេហទំព័រ​នេះ​បាន​បង្កើត​នូវ​កំហុសឆ្គង​ដោយ​អ​ចេតនា​មួយ គឺ​នៅត្រង់​នៅ​ផ្នែក​ខាងលើ​នៃ​រូបភាព​ប្រាសាទអង្គរវត្ត គេ​បាន​សរសេរ​ពាក្យ​ថា «VIETNAM» ជាហេតុ​នាំឱ្យមាន​ការយ​ល់​ច្រឡំ​ថា ប្រាសាទអង្គរវត្ត ស្ថិតនៅ​ប្រទេស​វៀតណាម​។​
​កំហុសឆ្គង​របស់​ក្រុមហ៊ុន​ទេសចរណ៍​អូស្ត្រាលី​មួយ​នេះ នាំឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​សម្បើម​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន ដែល​គេ​បានដឹង​ច្បាស់​អំពី​ទីតាំង​ប្រាសាទ​
​អង្គរវត្ត​របស់​កម្ពុ​ជា​។​

​ទន្ទឹមនឹងនោះ មហាជន ក៏បាន​ស្នើ​សុំឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ក្រសួងទេសចរណ៍​កម្ពុជា ចេញ​ចំណាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​កំហុសឆ្គង​នេះ​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះហើយ មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ បាន​ទាក់ទង​ភ្លាមៗ​ទាំងយប់ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​បានស្នើ​ឱ្យ​ទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួល​កំហុសឆ្គង​នៅលើ​គេហទំព័រ​របស់ខ្លួន​ជាបន្ទាន់​។​

​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រសួងទេសចរណ៍ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ក្រសួង​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បី​ឱ្យគេ​កែសម្រួល​ព័ត៌មាន​នោះ​ឡើងវិញ​។ ទីភ្នាក់ងារ​ក៏បាន​សម្ដែង​នូវ​ការ​សូម​អភ័យទោស​ចំពោះ​កម្ពុជា និង​យល់ព្រម​កែសម្រួល​ឡើងវិញ​ផងដែរ ដោយបាន​កែ​ពី​ពាក្យ VIETNAM មក​ដាក់ថា SOUTHEAST ASIA វិញ​។​

​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រសួងទេសចរណ៍ បាន​ថ្លែងថា ក្រសួង​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បី​ឱ្យគេ​កែសម្រួល​ព័ត៌មាន​នោះ​ឡើងវិញ​។ ទីភ្នាក់ងារ​ក៏បាន​សម្ដែង​នូវ​ការ​សូម​អភ័យទោស​ចំពោះ​កម្ពុជា និង​យល់ព្រម​កែសម្រួល​ឡើងវិញ​ផងដែរ ដោយបាន​កែ​ពី​ពាក្យ VIETNAM មក​ដាក់ថា SOUTHEAST ASIA វិញ​។​

​លោក ប្រាក់ វុទ្ធី បាន​ពន្យល់ថា មូល​ហេតុដែល​ទីភ្នាក់ងារ Wendy Wu Tours មិន​ប្ដូរ​មកជា CAMBODIA វិញ​នោះ ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​បង្ហាញថា «​ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា​» ជា​និម្មិត​រូបតំណាង​ឱ្យ​តំបន់​អា​ស៉ី​អាគ្នេយ៍​លើ​នៅ​គេហទំព័រ​របស់ខ្លួន ពីព្រោះ​ប្រាសាទអង្គរវត្ត​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ដែល​ពិភពលោក​ស្គាល់​ច្រើនជាងគេ​។​

​ទោះបីជា​ទីភ្នាក់ងារ Wendy Wu Tours បាន​កែសម្រួល​នៅលើ​ទំព័រមុខ​នៃ​គេហទំព័រ​របស់ខ្លួន​រួចហើយ​ក្ដី ប៉ុន្តែ​នៅមាន​មួយកន្លែង​ទៀត​ដែល​ក្រុមហ៊ុន​មិនទាន់បាន​កែសម្រួល​អស់ គឺ​នៅពេល​ចូលទៅក្នុង​ផ្ទាំង Brochures គេ​នៅ​ឃើញ​មាន​រូប​ប្រាសាទអង្គរវត្ត​ដែល​ដាក់ពាក្យ VIETNAM នៅ​ពីលើ​នៅឡើយ​។​
​ត្រង់ចំណុច​នេះ ក្រសួងទេសចរណ៍ ក៏​នឹង​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​បន្តទៀត ដើម្បីឱ្យ​កែសម្រួល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×