Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Rose ថា​ឲ្យ​ក្មេង​ម្នាក់​អត់​ដែល​ចូល​សាលា ព្រោះ​ខឹង​ថា​ខ្លួន​មុខ​ដូច​គុក​ព្រៃ​ស​

spot_img

​ភ្នំពេញ​៖ កញ្ញា​រ៉ូ​ស ដែល​គេ​ស្គាល់​តាមរយៈ​រឿងអាស្រូវ​ថត MV ស៊ិ​ច​ស៊ី និង​ចុងក្រោយ​ផ្ទុះ​រឿង​ស្តី​ឲ្យ​ស្ត្រី​ម្នាក់ ថា​មិន​ស្គាល់​ខ្លួន​ដូច​មិន​ស្គាល់​វិមានឯករាជ្យ​នោះ ឥឡូវនេះ​ឆេះដុំ​សាជាថ្មី​ស្ទើរ​ឈប់​ឡាយ​ពាក់កណ្តាល​ទី ដោយសារ​ខឹង​ក្មេង​ម្នាក់​ដែល​ខំ​មិន​ថា​ឲ្យ​ខ្លួន​មុខ​ដូច​គុក​ព្រៃ​ស​។​

​ក្នុង​វីដេអូ​ឡាយ​ដែល​ត្រូវបាន​គេ​យកមក Troll កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា កញ្ញា​រ៉ូ​សបាន​ក្តៅស្លឹកត្រចៀក​ជាខ្លាំង ញញឹម​លែង​សម ទោះ​ត្រូវ​លោក អ៊ឹម ជីវ៉ា និង​ពិធី​ការិនី​២​នាក់​ទៀត ព្យាយាម​ជួយ​និយាយថា ជាការ​ខំ​មិន​លេងសើច​ក៏ដោយ​ក៏​នាង​មិន​អស់ចិត្ត​និង​តបត​ទៅវិញ​ថា ខ្លួន​រៀន​ចេះដឹង​ប៉ុណ្ណឹង​ដែរ មិនមែន​ល្ងង់​មិនដឹងថា​ពាក្យ​ណា​លេង​ពាក្យ​ណា​មែន​នោះទេ គ្រាន់តែ​ពេលខ្លះ​នាង​ធ្វើ​ភ្លើ​។ ហើយ​ការ​ខំ​មិន​បែបនេះ ហាក់បីដូចជា​ក្មេង​អត់​បាន​រៀនសូត្រ អត់​ចេះអក្សរ ព្រោះ​បើ​មនុស្ស​រៀន​ចេះដឹង​មិន​ខំ​មិន​ឆ្គួ​តៗ​អ៊ីចឹង​ទេ​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×