Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​មួយចំនួន​ឥឡូវ​សាហាវ​ណាស់​! បបួល​ខាង​ស្រី​ចូល​ផ្ទះសំណាក់ តែ​នាង​មិន​ព្រម ផ្ទុះ​កំហឹង​វាយ​ទម្លាក់​ពី​ម៉ូតូ​ឡើង​បែក​ឈាម​គួរ​ឲ្យ​អាសូរ​

spot_img

​ករណី​អំពើហិង្សា​មកលើ​នារីៗ​ពី​សំណាក់​មនុស្ស​ប្រុស មួយរយៈ​ចុងក្រោយ​នេះ ហាក់​បាន​កើតឡើង​ញឹកញាប់​ពេក​ហើយ មិន​ថា​នៅក្នុង​ស្រុក​យើង ឬ នៅ​ស្រុក​គេ​នោះទេ​។ ជាក់ស្តែង ករណី​ហិង្សា​ដ៏​សាហាវ​មួយ​មកលើ​នារី​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម កាលពី​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ បាន​កំពុង​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប្រទេស​នេះ​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង គេ​បានឃើញ​បុរស​២​នាក់ បាន​ប្រទះឃើញ​នារី​រងគ្រោះ​កំពុង​អង្គុយ​ទ្រ​ហ៊ោ​យំ នៅតាម​ផ្លូវកណ្តាល​យប់​ស្ងាត់​តែឯង ហើយ​ពួកគេ​ក៏បាន​រកឃើញ​មាត់ និង​ភ្លៅ​របស់​នាង ពោរពេញ​ទៅដោយ​ឈាម​គួរ​ឲ្យ​អាសូរ​។​

​បុរស​២​នាក់​នោះបាន​និយាយថា ពួកគេ​បានឃើញ​នារី​រងគ្រោះ និង​បុរស​ម្នាក់ កំពុងមាន​ជម្លោះ​នឹង​គ្នា ប៉ុន្តែ គិតថា ពួកគេ​គ្រាន់តែ​ជាការ​ទាស់សម្តី​គ្នា​ធម្មតា​ប៉ុណ្ណោះ ហេតុនេះ ក៏​ពុំ​ចាប់អារម្មណ៍​អន្តរាគមន៍​។​

​នារី​រងគ្រោះ​បាន​យំ​ខ្សឹកខ្សួល ខណៈ​និយាយ​ទាំង​ការឈឺ​ចុកចាប់ និង​គ្មាន​កម្លាំងកំហែង​ថា​៖ «​បងៗ​! ជួយ​ដឹក​ខ្ញុំ​ទៅផ្ទះ​ផង បុរស​ម្នាក់​បាន​វាយ​ខ្ញុំ​សាហាវ​ណាស់ ព្រោះតែ​ខ្ញុំ​បដិសេធ​ទៅផ្ទះ​សំណាក់​មួយ​គេ​»​។​

​បន្ទាប់មក បុរស​ទាំងពីរ​នោះបាន​ណែនាំ​ឲ្យ​នាង​ទូរស័ព្ទ​ទៅ​សាច់ញាតិ ដើម្បី​មក​យក​នាង ប៉ុន្តែ នាង​បាន​និយាយថា នាង​ពុំមាន​ទូរស័ព្ទ​ទេ ព្រោះ​ត្រូវ​បុរស​នោះ​យកទៅ​បាត់​ហើយ ហេតុដូច្នេះ ពុំ​ចាំ​លេខ​អ្នកណា​ទាំងអស់​។ នាង​បាន​ទ​ទួ​ច​អង្វរ​បុរស​ម្នាក់​ជួយ​ជូន​នាង​ទៅផ្ទះ​ផង និង​សន្យា​ឲ្យ​លុយ​ឈ្នួល​។ ទោះយ៉ាងណា បុរស​ទាំងពីរ​បា​នប​ដិ​សេធ​ថា មិនអាច​ជិះ​ម៉ូតូ​ដឹក​គ្នា​លើសពី​២​នាក់​បានទេ​។​

​នារី​រងគ្រោះ​បាន​ប្រាប់​ពួកគេ​បន្ថែមថា​៖ «​តាមពិតទៅ ខ្ញុំ​មិនអាច​រួមរស់​ជាមួយ​បុរស​នោះបានទេ ខ្ញុំ​មក​ទីនេះ​គ្រាន់តែ​ជួប​មុខ​គ្នា​ប៉ុណ្ណោះ ហើយ​នៅពេល​និយាយ​គ្នា​ចប់ គាត់​ក៏បាន​បបួល​ខ្ញុំ​ទៅផ្ទះ​សំណាក់ ប៉ុន្តែ ខ្ញុំ​បដិសេធ គាត់​ក៏បាន​ប្រើ​អំពើហិង្សា​លើ​ខ្ញុំ​តែម្តង​»​។​

​ទីបំផុត បុរស​ម្នាក់ទៀត ក៏បាន​យល់ព្រម​ដឹក​នាង​ទៅផ្ទះ ខណៈ​បុរស​ទាំងពីរ​ជិះ​ម៉ូតូ​តាម​ក្រោយ​។​

​ទោះយ៉ាងណា រឿងហេតុ​ពិតប្រាកដ គេ​ពុំ​ដឹង​មូលហេតុ​ច្បាស់​ទេ ប៉ុន្តែ វីដេអូ​ឃ្លី​ប​នៃ​ហេតុការណ៍​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម​៕ ដោយ​៖ លឹម ហុង​


spot_img
×