Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេ​ន ខេ​ក រៀបរាប់​ពី​ការលំបាក​ពេល​កែ​ភេទ​ពី​ប្រុស​មក​ស្រី និង​ត្រូវ​ទៅពិនិត្យ​នៅ​ពេទ្យ​ឆ្គួ​ត​ទៀត​

spot_img

​ភ្នំពេញ​៖ តារា​សម្តែង​ភេទ​ទី​បី​កញ្ញា ផេ​ន ខេ​ក ដែល​ទស្ស​និច្ច​ជន​ស្គាល់​យ៉ាងច្បាស់​តាមរយៈ​សមត្ថភាព​ពូកែ​រ​វោហា​សព្ទ​ក្នុង​កម្មវិធី 3fun និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​តុបតែង​ខ្លួន​ឲ្យ​ស្រស់ស្អាត​ប្លែក​ភ្នែក​ទោះជា​មាន​រូបរាង​ធាត់​នោះ ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​ទស្ស​និច្ច​ជន និង​ហ្វេ​នៗ​របស់​នាង​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ជាមួយ​ការ live វីដេអូ ចែករំលែក​ពីបទ​ពិសោធន៍​កែ​ភេទ​របស់ខ្លួន​ក្នុងប្រទេស​ថៃ​។​

​ក្នុង​វីដេអូ​នោះ ខណៈ​កំពុង​ឡាយ​និយាយ​ជជែក​ពី​ការកែ​រស​ម្ភ​ស្ស​របស់​នាង ក៏​ស្រាប់​តែមាន​ហ្វេ​នៗ​មួយចំនួន​ខំ​មិន​ចង់​ឲ្យ​នាង​រៀបរាប់​ពី​ការឆ្លងកាត់ និង​ផល​លំបាក​ផ្សេងៗ​អំឡុងពេល​កែ​ភេទ​។ មិន​លាក់លៀម​កញ្ញា ផេ​ន ខេ​ក ក៏បាន​ធ្វើតាម​សំណូម​របស់​ហ្វេ​ន ដោយ​រៀបរាប់​តាម​ដំណើររឿង​ថា អ្វីដែល​ពិបាក​ទី​១ គឺ​ចំណាយពេល​យូរ​ក្នុងការ​សម្រេចចិត្ត ថា​តើ​ការកែ​នោះ​ត្រូវ​ឬ​អត់ ប្រឈមមុខ​ឬ​អត់​ព្រោះ​ខ្លួន​មាន​រូបរាង​ធាត់​។ បន្ទាប់ពី​សម្រេចចិត្ត​ហើយក៏​នៅមាន​ការបារ​ម្មណ៍​រហូត​បន់ស្រន់​ផង ឲ្យ​ឪពុកម្តាយ​ស្រោច​ទឹក​ឲ្យ​ផង​ដើម្បី​ឲ្យ​ការវះកាត់​ទទួលបាន​ជោគជ័យ​។ អ្វីដែល​អស់សង្ឃឹម​បំផុត​នោះ​ពេលទៅដល់​ពេទ្យ​ថៃ​ពិនិត្យ​សុខភាព​រួច ក្រុមគ្រូពេទ្យ​ថា​មិនអាច​វះកាត់​បាន​ព្រោះ​ខ្លួន​ធាត់​ពេក តែ​នាង​នៅតែ​ជម្នះ​ចង់​កែ​រហូត​ចុងក្រោយ​ត្រូវ​បង់ថ្លៃ​ឈ្នួល​គុណ​នឹង​២​ព្រោះ​ការវះកាត់​មនុស្ស​ធាត់​វា​ប្រឈម​និង​គ្រោះថ្នាក់​។ បន្ទាប់ពី​បាន​បង់លុយ​រួច​ត្រូវ​ចូល​បន្ទប់​ពិនិត្យ​ផ្សេងៗ​៤ -៥​តង់ តាំងពី​ក្បាល​ដល់​ចុងជើង​។ ប៉ុណ្ណឹង​មិនទាន់​ចប់​នៅ​បន្តទៅ​ពេទ្យ​ឆ្គួ​ត​និង​រោគ​ចិត្ត​ពិនិត្យ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​ខ្លួន​គ្មាន​ជំងឺ​នេះ ចុងក្រោយ​ទើប​ណាត់​ពេលវេលា​វះកាត់​។

​ដល់ពេល​វះកាត់ ផេ​ន ខេ​ក ត្រូវ​ពេទ្យ​ពិនិត្យ​ប្រដាប់ភេទ សុង​ពោះវៀន ចាក់​ថ្នាំ​សន្លប់​និង​ផ្សេងៗ​ជាច្រើន​ទៀត​។ ដឹងខ្លួន​ម្តងទៀត​គឺ​ពេទ្យ​បាន​វះកាត់​រួចរាល់​អស់ហើយ តែ​ត្រូវ​ពាក់​ខោ​ទឹកនោម​ព្រោះ​អំឡុង​ពេលនោះ​សូម្បីតែ​នោម​ក៏​មិនដឹង​ខ្លួន​ផង ថែម​ទាំំ​ង​មិនអាច​ដើរ​បាន​ដូច​គេឯង​ព្រោះ​ខ្លួន​ធាត់​និង​ឈឺ​មុខរបួស​។ ដល់​ថ្ងៃ​ត្រូវ​ត្រឡប់មក​ខ្មែរ​វិញ​នាង​ត្រូវ​ទ្រាំ​ដើរ​ក្នុង​ព្រលានយន្តហោះ​ថៃ​ដើម្បី​រង់ចាំ​ជើងហោះហើរ​ខ្លួន​ទាំង​ឈឺ​ចុកចាប់​ពេញ​រាងកាយ និង​ត្រូវ​ទទួល​បានការ​មើលថែ​រ​យ៉ាង​យកចិត្តទុកដាក់​ពី​ម្តាយ​របស់​នាង​ពេលមកដល់​ខ្មែរ​វិញ​។​

​ឃើញថា​ការកែ​ភេទ​ពី​ប្រុស​មក​ស្រី​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពិសេស​សម្រាប់​មនុស្ស​មា​ន​រូបរាង​ធាត់​ដូចជា ផេ​ន ខេ​ក ព្រោះ​ត្រូវ​ប្រឈម​និង​គ្រោះ​ថ្នាក់លើ​សមនុស្ស​ដែលមាន​សុខភាព​ធម្មតា និង​ត្រូវ​ចំណាយលុយ​គុណ​នឹង​២​ដង​។ តែ​ដោយ​ក្តី​ស្រមៃ ហេតុតែ​ចិត្តជា​ស្រី​ក្នុង​រូប​កាយ​បុរស​នាង​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ប្តូរ​យក​សុបិន​ក្នុងការ​ក្លាយជា​មនុស្ស​ស្រី​ពេញលក្ខណៈ​ដូច​សព្វថ្ងៃ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×