Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​កៀរ​គ្នា​រវាង Range Rover ស៊េរី​ទំនើប និង​ឡាន​ស្ទួ​ច លទ្ធផល​គ្មាន​អ្នកណា​ខុស សុំទោស​បញ្ចប់រឿង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នៅមុននេះ​បន្តិច នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត Range Rover ស៊េរី​ទំនើប​១​គ្រឿង និង​រថយន្ត​ស្ទួ​ច​១​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិតនៅ​ចំណុច​សាលា​វិទ្យាល័យ​ជាស៊ីម តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

​បើតាម​ព័ត៌មាន​បឋម បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​ស្ទួ​ចពាក់​ស្លាក​លេខ ភ្នំពេញ 3D-0405 បាន​កៀរ​រថយន្ត Range Rover ពាក់​ផ្លាកលេខ ភ្នំពេញ 2AZ-5558 Rangrover ស៊េរី​ទំនើប បណ្តាល​ឲ្យ​កោស​ឆ្កូត​ចាប់ពី​ផ្នែក​ខាងក្រោយ​រហូត​បាក់​ធ្លាក់​កញ្ចក់​មុខ​។​

​ប៉ុន្តែ បើតាម​អ្នកបើកបរ​រថយន្ត​ស្ទួ​ច​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ទាំងពីរ​បាន​បើក​ស្រប​ទន្ទឹមគ្នា ប៉ុន្តែ រថយន្ត Range Rover បានគេច​ពី​សិស្សសាលា​ជិះ​ម៉ូតូ ក៏​ជ្រុល​មក​ប៉ះ​ឡាន​របស់គាត់ បណ្តាល​ឲ្យ​កៀរ​ឆ្កូត​មួយ​ល្វែង​តួ​រថយន្ត​ផ្នែក​ខាងស្តាំ​តែម្តង​។​

​ទោះយ៉ាងណា ក្រោយពី​ចរចា​គ្នា​ដោយ​ចិត្ត​ត្រជាក់​មួយសន្ទុះ ម្ចាស់​រថយន្ត Range Rover ពុំបាន​ទាមទារ​សំណង​ការខូចខាត​នោះទេ បន្ទាប់ពី​តៃកុង​ឡាន​ស្ទួ​ច​បាន​សុំទោស ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​រំខាន​ដល់​សមត្ថកិច្ច​៕ ដោយ​៖ លឹម ហុង​


spot_img
×