Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​នារី​ក្រមុំ​ម្នាក់ បានសម្រេច​

spot_img

​រតនគិរី​៖​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​បុរស​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​ក្រមុំ​ម្នាក់​បានសម្រេច​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ចម្ការកៅស៊ូ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ស្រ៊ន ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជៀរ​ជ័រកៅស៊ូ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ម​.​ស​.​ផ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជៀរ​ជ័រកៅស៊ូ អ្នក​ទាំង​២ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ននេះ​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត បន្ត​តាម​នីតិវិធី​៕​ ​ដោយ​៖​ពិដោរ​

spot_img
×