Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​វាយ​សង្សារ​ហើម​មុខជាំភ្នែក ត្រូវ​ព្រះរាជអាជ្ញារង​ចោទប្រកាន់​ពីបទ «​ហិង្សា​»​ហើយ​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត

spot_img

​ភ្នំពេញ​៖ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​ជន​ត្រូវ​ចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ដែល​វាយ​សង្សារ​ហើយ​មុខ ពីបទ​ហិង្សា យោងតាម​បញ្ញត្តិ​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បាន​ថ្លែងថា សំណុំរឿង​មួយ​នេះ នឹងត្រូវ​បន្ត​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​រំលឹកថា នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យ​ការបន្ត​នីតិវិធី ពាក់ព័ន្ធ​លើ​ករណី​វាយ​នារី​ជាស​ង្សា បណ្ដាល​របួស​ពេញ​ផ្ទៃមុខ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​។​

​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ហួរ ម៉េង​វ៉ាង បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​ជួល​លេខ​៤០១ ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​វេលា​ម៉ោង​១៖៣០​នាទី​យប់ រំលងអធ្រាត្រ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ ជាស​ង្សា​ឈ្មោះ នួន គឹម​ឡាង អាយុ​២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ​ជាមួយ​ជនសង្ស័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×