Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​អាល្លឺម៉ង់ ឈាន​ទៅ​ដោះស្រាយ​វិបត្តិ​ជាប់គាំង​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ដោយ ៖ បែងចែក​អំណាច​

spot_img

នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី ៧ កុម្ភៈ (​ម៉ោង​នៅ Berlin) គណបក្ស​សម្ព័ន្ធ​អភិរក្ស​ប្រជាធិបតេយ្យ​/​សង្គម​គ្រិស្តសាសនា (CDU/CSU) របស់​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel និង​បក្ស​ប្រជាធិបតេយ្យ​សង្គម (SPD) របស់លោក Martin Schulz បាន​រំលង​ផុត​ភាព​តានតឹង​នៃ​កិច្ចចរចា​បង្កើត​រដ្ឋាភិបាល​សម្ព័ន្ធភាព​ថ្មី​។​

​តាម​នោះ​គណបក្ស​ទាំង​២ បាន​ព្រមព្រៀង​បែងចែក​អំណាច​ទទួល​ខុស​ត្រូវ​នៅ​ស្ថាប័ន​សំខាន់ៗ នៃ​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី​។​

​កិច្ចព្រមព្រៀង​ខាងលើ​គឺ CDU រ៉ាប់រង​ក្រសួង​ការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច​។ SPD និង​រ៉ាប់រង​ក្រសួងការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ និង​ពលករ​។ CSU ក៏​នឹង​បន្ត​គ្រប់គ្រង​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ប្រធាន CSU លោក Horst Seehofer​។​

​តាម​ការវាយតម្លៃ​របស់​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន​អាល្លឺម៉ង់ នេះ​ជា​ជំហាន​រីកចម្រើន​ធំធេង ក្នុង​កិច្ច​ចរចា​បង្កើត​សម្ព័ន្ធភាព ហើយ​នៅ​សេសសល់​តែ​បញ្ជី​បញ្ហា​ខ្លី​មួយ​ត្រូវ​បន្ត​ដោះស្រាយ​ប៉ុណ្ណោះ​។​

​តាម​គំរោង​កិច្ចចរចា​បង្កើត​សម្ព័ន្ធភាព CDU/CSU និង SPD នឹងត្រូវ​បញ្ចប់​វេលា​ម៉ោង ១៨ ថ្ងៃទី ៧ កុម្ភៈ​តាម​ម៉ោង Berlin៕ សូ​យ​ន​

 

spot_img
×