Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សាធារណការ និង​អភិបាល​ខេត្តសៀមរាប ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកស្អុយ ក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ទីក្រុង​សៀមរាប

spot_img

​ថ្ងៃ​អង្គារ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកស្អុយ​ក្នុង​ក្រុង​សៀមរាប​។

​ការ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់​ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែម​ទាក់ទង​នឹង​ស្ថានភាព​ផ្លូវថ្នល់​នាពេល​បច្ចុប្បន្ន​នៅក្នុង​ក្រុង​សៀមរាប សម្រាប់​ការត្រៀម​រៀបចំ ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ទីក្រុង​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​គណៈប្រតិភូ រត់​ហាត់ប្រាណ​ដើម្បី បង្ហា​ពី​ការចូលរួម​លើកកម្ពស់ វិស័យ​កីឡា បង្កើន​សាមគ្គីភាព ព្រមទាំង​ត្រួតពិនិត្យ​ផ្លូវ​នៅតាម​តំបន់​ប្រាសាទ​អង្គ​វត្ត​ផងដែរ​។​

​ជាមួយនឹង​ការអនុវត្ត​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​លើផ្លូវ​ទាំង​៣៨​ខ្សែ​នេះ សូម​ចូលរួម​សហការ​ឱ្យបាន​ល្អ​ជាមួយនឹង​ក្រុមការងារ ដើម្បី​អនុវត្ត​គម្រោង​ទាំងនេះ ឱ្យ​ទទួលបាន​ជោគជ័យ​ទៅតាម​ការគ្រោងទុក​។ ម្យ៉ាងទៀត គម្រោង​នេះ​នឹងធ្វើ​ឱ្យ​ក្រុង​សៀមរាប មាន​សោភ័ណភាព​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត ហើយក៏​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​ខេត្តសៀមរាប​កាន់តែច្រើន​កុះករ​។​
​អាជ្ញាធរខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ នឹងចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ឱ្យបាន​ស្អិតរ​មួ​ត និង​ទទួលបាន​ជោគជ័យ​សម្រាប់​ក្រុង​សៀមរាប ដែលជា​ក្រុង​ប្រវត្តិសាស្ត្រ​ពី​បុរាណ​មក​។​

​សូមជម្រាបថា​៖ កាលពី​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ពី​១០០ ទៅ​១៥០ លាន​ដុល្លារ​អាមេរិក សម្រាប់ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ចំនួន​៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩៕​ដោយ​៖​កូ​ឡាប​

spot_img
×