Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​ចាត់វិធានការ​ច្បាប់ ចំពោះ​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ ដក​កាំភ្លើង​ភ្ជង់​គំរាម​ថៅកែ​ហាង​គុយទាវ​អង្គរជុំ ក្នុង​វង់​ផឹកស៊ី​

spot_img

​ភ្នំពេញ​៖ ក្នុង​ពាក្យ​ប្តឹង​របស់​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក រាជធានី​ភ្នំពេញ បាន​លើកឡើងថា ឈ្មោះ ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ក្រសួងមហាផ្ទៃ ជា​ភ្ញៀវ​ដែល​គេ​មិន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​តុ​ផឹកស៊ី​ទេ តែ​ចៃដន្យ គាត់​បាន​ដើរចូល​កន្លែង​ហូបចុក​របស់លោក ដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាតឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែម្តង ហើយ​ស៊ីផឹក​បាន​មួយសន្ទុះ ក៏​កើត​ទំនាស់​ទាញ​កាំភ្លើង​ភ្ជង់​គំរាម​ម្ចាស់​ហាង​តែម្តង​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។
​បើ​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ប្តឹង​សុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។​

​ជនរងគ្រោះ​ឈ្មោះ ជុ​យ សុខ​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៩១ ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក បាន​ប្ដឹង​លោក ថ្លាង ភិន​រ៉ា ជា​មន្ត្រីនគរបាល ឋានៈ​ជា​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ ។ ជនរងគ្រោះ​ឈ្មោះ ជុ​យ សុខ​ហេង បាន​ប្តឹង​ទៅកាន់​ស្ថាប័ន​ចំនួន​៣ គឺ១) ប្តឹង​ទៅកាន់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ២) ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​៣) ប្តឹង​ទៅកាន់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ជុ​យ សុខ​ហេង បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​ថា នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​២០ ខែកញ្ញា វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ លោក​បានរៀបចំ​ការហូ​ប​ចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ​៨​នាក់​ជា​លក្ខណៈ​មិត្តភាព នៅ​ទី​តាំងហាង​គុយទាវ​របស់ខ្លួន ព្រោះ​មិនមាន​ការបើក​លក់​នោះទេ​ជា​ថ្ងៃបុណ្យ​ភ្ជុំ​។ លុះ​ការហូបចុក​បាន​មួយសន្ទុះ ក៏​លោក ថ្លាង ភិន​រ៉ា ដើរចូល​កន្លែង​ហូបចុក​របស់លោក​ដោយ​មិនមាន​ការអញ្ជើញ​នោះឡើយ តែដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាតឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែម្តង​។ ការហូបចុក​បាន​បន្ត​រហូតដល់​ម៉ោង​ប្រមាណ​២​រសៀល មិត្តភក្តិ​មួយចំនួន​បាន​ត្រឡប់ទៅផ្ទះ​អស់ នៅសល់​មនុស្ស​ប្រមាណ​តែ​៥​នាក់​ប៉ុណ្ណោះ រួមមាន​រូបលោក និង​ភរិយា​ផង អង្គុយ​ហូបចុក​មួយ​តុ​រួមគ្នា​។ ពេលនោះ​លោក ថ្លាង ភិន​រ៉ា ដែលមាន​អាកា​រៈ​ស្រវឹងស្រា​ផង​នោះ ក៏បាន​ចាប់ផ្តើម​ប្រើពាក្យ​សម្តី​ព្រមាន​ពី​ការបិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅមុខ​ហាង​គុយទាវ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថ្លាង ភិន​រ៉ា ថែមទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បិទ​ហាង​គុយទាវ​អង្គរជុំ​ពេលណា​ក៏បាន​ថែម​ទៀតផង​។ ក្រោយ​មានការ​លើកឡើង​បែបនេះ លោក​ក៏បាន​តមាត់​ទៅវិញ​ថា ហាង​របស់លោក​លក់​គុយទាវ កាហ្វេ មិនបាន​លក់​គ្រឿងញៀន​អី​នោះទេ ហេតុអ្វី​ក៏​ចង់​បិទ​ហាង​របស់លោក​។ ក្រោយពី​ប៉ះ​សម្តី​គ្នា លោក ថ្លាង ភិន​រ៉ា បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅលើ​រូបលោក និង​ភរិយា​។ លោក ភិន​រ៉ា បាន​ប្រើ​សម្តី​ធ្ងន់ៗ​គំរាម​សម្លាប់​រូបលោក និង​ភរិយា​ថែម​ទៀតផង​។​

​ក្នុង​ពាក្យបណ្ដឹង​ដដែល​នេះ​ជនរងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​បានស្នើ​សូម​ឲ្យ​ច្បាប់​ផ្តន្ទាទោស​លើ​មន្ត្រីនគរបាល​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×